ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលថយចុះជិត ៥ភាគរយ

ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង ១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារ ៧៥ប្រទេស បានជាង ៧,៣លានតោន បើគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារ ថយចុះ ៤,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២ កន្លងទៅ។

ក្រសួងបានឱ្យដឹងថាក្នុងចំណោមកសិផលដែលកម្ពុជានាំចេញទៅច្រើនជាងគេក្នុងរយៈពេល ១១ខែឆ្នាំ២០២៣ គឺស្រូវជាង ២លានតោន កើនឡើង ២៨,៧១ភាគរយ បន្ទាប់មកដំឡូងមីស្រស់ជាង ១,៤លានតោន កើនឡើង ១០,៨០ភាគរយ បន្តទៀតគឺចំណិតដំឡូងមីក្រៀម ជាង ១លានតោន។ ចំពោះអង្ករ កម្ពុជាបាននាំចេញជិត ៦សែនតោន កើនឡើង ៦,៥៣ភាគរយ ហើយគ្រាប់ស្វាយចន្ទីជាង ៤សែនតោន ថយចុះ ១០,១៤%។

ក្រសួងកសិកម្មបញ្ជាក់ថា មូលហេតុដែលកសិផលកម្ពុជានាំចេញមានការថយចុះក្នុង ១១ខែឆ្នាំនេះ ដោយសារតែជម្លោះរវាងអីស្រាអែល និងក្រុមហាម៉ាស់ បានជះឥទ្ធិពលលើលំហូរពាណិជ្ជកម្មសកល រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។

ជាមួយគ្នានេះ ទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនអង្ករនាំចេញ ខណៈសង្កេតឃើញថា ការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក