ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានសភាស្ដីទីស្នើចិនបង្កើតមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានធម្មជាតិមួយនៅកម្ពុជា

ភ្នំពេញ៖ ប្រធានសភាស្ដីទីកម្ពុជា លោក ជាម យៀប បានស្នើដល់អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក FANG Chunming ក្នុងការជួយគាំទ្រកម្ពុជាបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆានិងអង្ករ។

ការស្នើនេះធ្វើឡើងក្នុងជំនួបមួយរវាងលោក ជាម យៀប និងលោក FANG Chunming កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសភាកម្ពុជា។

ក្នុងជំនួបនោះប្រធានរដ្ឋសភាស្តីទីបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងរវាងកម្ពុជាចិនដែលបានគាំទ្រ និងសហការគ្នា ផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងពីរដែលឈានដល់មិត្តភាពដែកថែប និងមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលជំរុញដល់ប្រទេសទាំងពីធ្វើការកសាងសហគមន៍រវាសនារួមតែមួយ។

ក្នុងន័យនេះប្រធានសភាស្ដីទី លោក ជាម យៀប បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្និន័យមួយសម្រាប់គ្រប់គ្រងធនធាន់ធម្មជាតិដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ ព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធគ្រប់គ្រងទិន្នន័យល្អសម្រាប់ពាណិជ្ជកម្ម និងការដឹកជញ្ជូនជាមួយអាស៊ីអាគ្នេយ៍។

លោកក៏បានស្នើឱ្យមានការភ្ជាប់មេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជាជាមួយខេត្តក្វាងស៊ីផងដែរ ដោយសារខេត្តមួយនេះជាទីតាំងសំខាន់សម្រាប់ច្រករបៀងមច្ឆា និងអង្ករ។

មិនទាន់មានការបញ្ជាក់យ៉ាងណាពីភាគីចិននោះទេនេះបើតាមសេចក្ដីប្រកាសរបស់សភាជាតិកម្ពុជា តែក្នុងកិច្ចពិភាក្សានោះលោក FANG Chunming បានវាយតម្លៃខ្ពសល់លើកិច្ចសហការលើវិស័យពាណិជ្ជកម្ម រវាងចិន និងកម្ពុជា ដែលមានការរីចម្រើនឡើងជាលំដាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យសុខាភិបាល រវាងចិន និងកម្ពុជា ជាពិសេសរវាងកម្ពុជា ជាមួយខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន កម្ពុជា ដែលផ្ដោតលើវិស័យវប្បធម៌និងការអប់រំជាដើម។

គួរឱ្យដឹងផងដែរថា ច្រករបៀងមច្ឆា និងអង្ករ គឺជាការជំរុញលើវិស័យកសិកម្មរបស់កម្ពុជា ដែលបានចុះហត្ថលេខារវាងភាគីកម្ពុជានិងចិនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើកសិផល ដូចជា តី្រ អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្តន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក