ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនដាក់ពាក្យប្រឡងមន្ត្រីកសិកម្មឃុំសរុបជាង ៧ពាន់នាក់ ខណៈជ្រើសរើសតែ ២៥០នាក់

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចឱ្យជ្រើសរើសមន្ត្រីកសិកម្មឃុំសម្រាប់ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីចុះទៅជួយបច្ចេកទេសផ្នែកកសិកម្មនៅតាមឃុំសង្កាត់។ ក្រោយបញ្ចប់ការប្រកាសឱ្យដាក់ពាក្យកាលពីចុងខែវិច្ឆិកា មានបេក្ខជនចំនួន ៧ ៤២២នាក់ ដែលបានបំពេញតាមលក្ខខណ្ឌ ប៉ុន្តែបេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន ៣ ៣២៩នាក់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហការជាមួយក្រសួងមុខងារសាធារណៈ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្នា មាន តម្លាភាព និងមានយុត្តិធម៌។ ជាពិសេសស្របតាមការលើកឡើងរបស់សម្តេចធិបតី «ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ ចិត្ត»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា មន្រ្តីកសិកម្មឃុំដែលជ្រើសរើសថ្មី នឹងជួយផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលាដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់សំដៅលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយ កាត់បន្ថយថ្លៃដើមជាអតិបរមា។

គូសបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំពោះវិញ្ញាសាប្រឡងនឹងត្រូវបានរៀបចំជា៣ផ្នែកគឺវិញ្ញាសាសរសេរជំនាញកសិកម្ម រយៈពេល ២ម៉ោង វិញ្ញាសាពហុចម្លើយ រយៈពេល ១ម៉ោង ដែលមានរួមបញ្ចូលគ្នានូវ ជំនាញកសិកម្ម និងចំណេះដឹង ទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌ គណិតសាស្ត្រ ព័ត៌មានវិទ្យា ភូមិសាស្ត្រ និងវិញ្ញាសាសរសេរភាសាអង់គ្លេស រយៈពេល ១ម៉ោង។

បេក្ខជននឹងចាប់ផ្ដើមប្រឡងពីម៉ោង ១២ថ្ងៃត្រង់តទៅ ក្រោមការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្ដល់ការឯកភាពដល់ការ ជ្រើសរើសមន្ត្រីកសិកម្មចំនួន ១ ៦០០នាក់ ក្នុងរយៈពេល ៣ឆ្នាំ ក្នុងនោះ ក្នុងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៤ ចំនួន ៨០០នាក់ និងក្នុងឆ្នាំ២០២៥ ចំនួន ៥៥០នាក់ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់ដែលមាន សកម្មភាពកសិកម្មនៅទូទាំងប្រទេស។

សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជារៀបចំជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ ដើម្បីដាក់ពង្រាយនៅតាមឃុំចំនួន ២៥០ ក្នុងស្រុកចំនួន ៨៩ នៃខេត្តចំនួន ១៧។ មន្ត្រីកសិកម្ម ឃុំ-សង្កាត់ទាំងអស់នឹងស្នាក់នៅជាអចិន្ត្រៃយ៍នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ការងារនិងជីវភាពផ្ទាល់ជាមួយប្រជាកសិករប្រមូល ព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ ប្រជាកសិករមកក្រសួងដើម្បីពិនិត្យ និងស្វែករកដំណោះស្រាយបានទាន់ពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក