ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលគ្រោងបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងគ្រោះពីកូវីដ-១៩ ដោយជំនួសក្នុងកម្មវិធីថ្មី

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយជំនួសនូវកម្មវិធីជំនួសង្គមថ្មីវិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី ក្នុងពិធីប្រកាសដាក់អនុវត្តន៍ជាផ្លូវការនូវក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២នៅព្រឹកថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះនៅសណ្ឋាគារសុខាភ្នំពេញ។

លោករដ្ឋមន្ត្រី ជា សុមេធី បានថ្លែងថាការបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងគ្រោះពីជំងឺកូវីដ-១៩ នេះនឹងត្រូវធ្វើជាដំណាក់ដោយចាប់ពីខែមករា ឆ្នាំ២០២៤ នឹងត្រូវកាត់បន្ថយនូវអត្រាឧបត្តម្ភ មុននឹងបន្តទៅអនុវត្តក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីជំនួយសង្គមពិសេស ដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ សម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ-១៩ ប៉ុណ្ណោះ»

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្ដើមអនុវត្តនៅខែមិថុនា ឆ្នាំ២០២០ ដែលបានផ្គត់ផ្គង់ដល់ពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ និងបានចំណាយថវិការហូតមកដល់ពេលនេះអស់ប្រមាណ ១ ២០០លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការបន្តជួយពលរដ្ឋទាក់ទងនឹងបញ្ហាជំងឹកូវីដ-១៩ មិនអាចបន្តរហូតនោះទេដោយសារវិបត្តិនេះបានបញ្ចប់ហើយ តែតម្រូវការរបស់ប្រជាជនដែលរងគ្រោះនៅតែមានបន្តដូច្នេះហើយទើបត្រូវមានយន្តការជួយជាបន្តទៀត។

សម្ដេចថ្លែងថា៖ «ទោះបីជាបន្តិចទៀតយើងត្រូវកាត់ជាជំហាននូវកម្មវិធីកូវីដ-១៩ តែយើងត្រូវរៀបចំយន្តការដើម្បីត្រៀមជួយប្រជាពលរដ្ឋតទៅទៀត»

គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៨ ៩៥៥ករណី និងមានករណីស្លាប់ចំនួន ៣ ០៥៦នាក់ ខណៈប្រជាពលរដ្ឋប្រមាណ ៩៥,៧១% នៃប្រជាជនសរុបជាង១៦លាននាក់ទទួលបានវ៉ាក់សាំងការពារជំងឺរាតត្បាតនេះ។ ភាពជោគជ័យលើសមរភូមិកូវីដ-១៩ ត្រូវបានចាត់ទុកជាស្នាដៃមួយរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនិងរៀបចំផែនការរហូតទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក