ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចរដ្ឋសភាធិបតី៖ រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

ឡាវ៖ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជានិងឡាវ ប្តេជ្ញារួមគ្នាខិតខំលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយថែមទៀត ទំាងខាងរដ្ឋសភានិងរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទាំងសងខាង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក THONGLOUN SISOULITH នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅទីក្រុងវៀងចន្ទន៍។

ក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសឡាវសម្រេចបាន នាពេលចុងក្រោយនេះ ជាពិសេសការប្រែក្លាយពីប្រទេសដីគោក ទៅជាប្រទេសដែលមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង (Land-locked ទៅ Land-linked) ក្នុងការបម្រើដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការធ្វើពាណិជ្ជកម្មក្នុងតំបន់និងក្នុងសកលលោក។ ប្រទេសកម្ពុជានឹងគំាទ្រចូលរួមជាមួយគម្រោងដ៏ល្អរបស់ប្រទេសឡាវនេះដែរ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរដល់ប្រទេសឡាវ ដែលបានរៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកដំបូង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខា កាលពីឆ្នាំ២០២២។

សម្តេចបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសភា CLV មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់តំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរដ្ឋាភិបាលប្រទេសទំាងបីបានបង្កើតឡើងឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងឌីជីថល បម្រើដល់ផលប្រយោជន៍នៃប្រទេស និងប្រជាជនក្នុងប្រទេសទំាងបី។

ទន្ទឹមនោះ លោក THONGLOUN SISOULITH លើកឡើងថា លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថាជាផ្នែកសំខាន់មួយនៅក្នុងការបន្តពូនជ្រំទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរឱ្យស្ថិតស្ថេរគង់វង្ស និងបានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា កាលពីខែកក្កដាកន្លងមក ដែលនាំដល់ការបង្កើតបាននូវរដ្ឋាភិបាលនិងរដ្ឋសភាថ្មី ពោរពេញដោយសក្តានុពល ក្នុងការបម្រើប្រទេសជាតិ ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ប្រធានរដ្ឋឡាវរូបនេះ ក៏បានចូលរួមអបអរសាទរ ជូនចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិទី៧ និងជាស្រ្តីដំបូង ប្រកបដោយសមត្ថភាព ក្នុងការកាន់តួនាទីសំខាន់នេះ។

ទន្ទឹមនោះដែរ ប្រធានរដ្ឋឡាវក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនថ្នាក់ដឹកនាំរបស់កម្ពុជា ទំាងជំនាន់មុខនិងពេលបច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនឡាវទាំងអស់ បានកំពុងទន្ទឹងចាំទទួលព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយាងមកបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក