ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តកំពង់ស្ពឺ ចែកម៉ូតូដល់សិស្សនិទ្ទេស A ម្នាក់មួយគ្រឿង

កំពង់ស្ពឺ៖ ដូចតាមការសន្យា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នារសៀលថ្ងៃទី០៤ ខែធ្នូនេះ បានប្រគល់រង្វាន់ជាម៉ូតូម្នាក់មួយគ្រឿងដល់សិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៣ ក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ១៧នាក់ ដើម្បីលើកទឹកចិត្តដល់ពួកគេដែលបានខិតខំរៀនរហូតដល់ទទួលបានលទ្ធផលល្អ។

លោកអភិបាលបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «អបអសាទរ សិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២២-២០២៣ ទាំង ១៧រូប ជាមោទនភាពសម្រាប់ខេត្តកំពង់ស្ពឺ»។

ជារៀងរាល់ឆ្នាំ លោកអភិបាលខេត្តកំពង់ស្ពឺ តែងតែប្រកាសផ្តល់រង្វាន់ជាម៉ូតូ ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ខណៈអភិបាលខេត្តមួយចំនួនទៀតក៏បានផ្តល់រង្វាន់ជាម៉ូតូ និងរង្វាន់ផ្សេងៗទៀតផងដែរ។

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣នេះបានបង្ហាញថា មានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ និទ្ទេស B ៦ ៩៦៤នាក់ និទ្ទេស C ១៨ ៣០៨នាក់ និទ្ទេស D ៣៤ ២៤៦នាក់ និងនិទ្ទេស E ៣៧ ២៦៩នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក