ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលនឹងរៀបចំសួនច្បារនៅតាមបណ្តោយឆ្នេរខេត្តកែបប្រវែង ២៧០០ម៉ែត្រ

កែប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈ«ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប «ឆ្នាំ២០២៣-២០៣៥» រាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ ខណៈខេត្តមួយនេះមានសក្តានុពលផ្នែកវិស័យទេសចរណ៍។

សម្តេចធិបតី បានគូសបញ្ជាក់បែបនេះនៅក្នុងពិធីបិទ «បុណ្យសមុទ្រលើកទី១០» ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ដោយអះអាងថា៖ «ឆ្នេរ ២៧០០ម៉ែត្រ ក្រោយបញ្ចប់នេះ គឺត្រូវកែប្រែទៅជាផលប្រយោជន៍សាធារណៈ ផែនការមេដែលបានរៀបចំហើយ តាមបណ្តោយ ២៧០០ម៉ែត្រ ត្រូវរៀបចំសួនច្បារ និងកន្លែងសម្រាប់សាធារណៈឱ្យបាន កុំឱ្យមានកាត់នៅកន្លែងណា»។

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ខណៈតំបន់ក្នុងខេត្តកែបដែលត្រូវអភិវឌ្ឍន៍រួមមាន ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណៈ និងទេសភាពបៃតងសាធារណៈ។

មិនត្រឹមតែខេត្តកែបតែប៉ុណ្ណោះទេ សម្តេចនាយករដ្ឋមន្ត្រីក៏បានជំរុញការរៀបចំផែនការមេមួយសម្រាប់អភិវឌ្ឍខេត្តដែលនៅជាប់ឆ្នេរសមុទ្រឱ្យមានសក្តានុពលក្នុងរយៈពេលវែង តាមរយៈការទម្រង់ទិសការវិនិយោគ។

សម្តេចធិបតីគូសបញ្ជាក់ដូច្នេះថា៖«ខេត្តទាំង៤ របស់យើង បើផ្គុំគ្នា គឺមិនធំទេ យើងមានឆ្នេរ យើងមានសក្តានុពលធ្វើជាកំពង់ផែ ធ្វើជាទេសចរណ៍ពហុបំណង យើងមានទេសចរណ៍ផ្សេងៗ ការរៀបចំផែនការមេនេះដើម្បីធានាយ៉ាងណាកុំឱ្យខេត្តទាំង៤ មានការប្រកួតប្រជែងគ្នា ប៉ុន្តែទៅជាខេត្តដែលមានការគាំទ្រគ្នាទៅវិញទៅមក ដើម្បីយើងបង្កើតខេត្តឆ្នេរសមុទ្រទៅជាខេត្តដែលប្រមូលកម្លាំងរួមជួយជំរុញសក្តានុពលជាប់សមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា»។

សម្តេចនាយករដ្ឋមន្ត្រី មិនយកបទពិសោធន៍ការអភិវឌ្ឍរបស់ប្រទេសមួយចំនួនក្នុងរយៈពេលខ្លី ប៉ុន្តែទាញផលប្រយោជន៍មិនបានយូរ មកអនុវត្តនៅកម្ពុជាឡើយ ដោយសុខចិត្តឱ្យប្រទេសកម្ពុជាដើរយឺត តែមិនជួបឧបសគ្គ និងបញ្ហា ពោលដើរដោយមានចក្ខុវិស័យច្បាស់លាស់។

សម្តេចធិបតី ថ្លែងដូច្នេះថា៖ «អ៊ីចឹងការអភិវឌ្ឍប្រទេសជាតិរបស់យើង គឺត្រូវធ្វើយ៉ាងណា ពេលខ្លះអាចដើរយឺតបន្តិច តែដើរលឿន បានន័យថា ដើរយឺតប៉ុន្តែដោយសណ្តាប់ធ្នាប់មិនច្របូកច្របល់ តែដើរលឿនប្រញាប់ពេកដល់វាខ្ចាស់គ្នា វាបុកគ្នាដល់យូរទៅវាលែងលឿនវិញ អាឡែងតែដោះស្រាយបញ្ហាទាស់គ្នា និងប្រកួតប្រជែងគ្នា»។

នាយករដ្ឋមន្ត្រីបានជំរុញឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាដើមដើម្បីតភ្ជាប់ពីតំបន់មួយទៅតំបន់មួយដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ជាពិសេសរៀបចំឱ្យមានគោលដៅទេសចរណ៍ឱ្យសម្បូរបែប និងតំបន់កសិទេសចរណ៍ សម្រាប់ជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា។ ទន្ទឹមនេះត្រូវលើកកម្ពស់នូវផលិតផលទេសចរណ៍ឱ្យមានលក្ខណៈស្តង់ដារសម្រាប់បម្រើដល់វិស័យទេសចរណ៍។ បន្ថែមពីនេះ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវចាំបាច់រក្សាឱ្យបាននៅតាមគ្រប់តំបន់ ជាពិសេសតំបន់ទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានលើកឡើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពធន់តាមរយៈការប្រែក្លាយកម្ពុជាក្លាយជាគោលដៅទេសចរណ៍ឈានមុខគេប្រកបដោយភាពសម្បូរបែប និងភាពកក់ក្តៅ ក្រសួងបានដាក់ចេញនូវបេសកកម្មកសាងបរិស្ថានដែលមានលក្ខណៈអំណោយផលដើម្បីឱ្យកម្ពុជាប្រកបដោយភាពរស់រវើកតាមរយៈយុទ្ធសាស្ត្របង្កើន៥ និងអភិវឌ្ឍន៍៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក