ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបាត់ដំបង រៀបចំកម្មវិធីពិព័រណ៌ម្ហូបអាហារឆ្នាំ២០២៣ ដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកល២០២៣ ដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបងដែលបានចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រឌិត របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថាពិព័រណ៍អាហារនេះនឹងប្រារព្ធរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩ ៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២៣ ចូលឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះមានការរៀបចំពិសេសៗជាច្រើនមានដូចជា ភូមិម្ហូបខ្មែរ ពិព័រណ៌ម្ហូបអាហារ និងផលិតផលមន្ទីរ អង្គភាព ក្រុងស្រុកទូទាំងខេត្ត ពិព័រណ៌ម្ហូបអាហារអ្នកបាត់ដំបង ពិព័រណ៌ភូមិមួយផលិតផលមួយ ការសម្តែងសីល្បៈ ការប្រគុំតន្រ្តីខ្នាតយក្ស និងពិធីបាញ់កាំជ្រួច។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងក៏បានបញ្ជាក់ឱ្យសាធារណជន និងអាជីវករដែលមានចំណាប់អារម្មណ៍ចង់លក់នៅស្តង់ពិព័រណ៌ម្ហូបអាហារ ឬភូមិម្ហូបខ្មែរ អាចធ្វើការទំនាក់ទំនងមកមន្ទីរ ខណៈ ការចូលរួមតាំងពិព័រណ៌ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ។

គួរឱ្យដឹងដែរថា ក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ" (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)» ក្នុងចំណោមទីក្រុងចំនួន៥៥ ក្នុងពិភពលោក។

មុខម្ហូបក្នុងស្រុកនៃខេត្តបាត់ដំបងដែលពេញនិយមជាងគេ រួមមាន ណែមបាត់ដំបង ប្រហុកបាត់ដំបង ហហ្មុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង បុកល្ហុងបាត់ដំបង កន្ទួយហេសបាត់ដំបង អង្ករសំរូបបាត់ដំបង និងទឹកក្រូចបាត់ដំបង។

អង្គការ UNESCO ប្រចាំនៅកម្ពុជាបានថ្លែងឱ្យដឹងថា ការដាក់បញ្ចូលខេត្តបាត់ដំបងជាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងប្រភេទអាហារូបត្ថម្ភមិនត្រឹមតែបង្ហាញពីមុខម្ហូបដ៏ពិសេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីបង្កើនការអភិវឌ្ឍន៍ក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ពិភពលោកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក