ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឌិត ទីណា៖ ប្រឈមសំណើសំណូមពរនានារបស់មូលដ្ឋានគឺជាកិច្ចការដែលក្រុមការងារត្រូវរួមគ្នាដោះស្រាយ

បន្ទាយមានជ័យ ៖ បញ្ហាប្រឈមសំណើសំណូមពរនានារបស់មូលដ្ឋាន គឺជាកិច្ចការដែលក្រុមការងារត្រូវរួមគ្នាដោះស្រាយ និងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងជំរុញសកម្មភាពដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើច្បាប់ លិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាល។

នេះជាការលេីកឡេីងរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញសំណេះសំណាលជាមួយក្រុមការងារថ្នាក់ខេត្ត ក្រុង-ស្រុកទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមបន្តថា រាល់បញ្ហាប្រឈមនានា នៅមូលដ្ឋានត្រូវធ្វេីការដោះស្រាយឱ្យអស់លទល្ធភាព ករណីមិនអាចដោះស្រាយបាន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាចជួបពិភាក្សា ឬ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធដើម្បី ចាត់វិធានការដោះស្រាយស្របតាមសមត្ថកិច្ចនៃក្រសួង ស្ថាប័ននីមួយៗ។ ករណីនៅតែមិនអាចដោះស្រាយបាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបញ្ជូនមកលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា ក៏បានធ្វើការប្ដេជ្ញាចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេតតបន្ទាយមានជ័យ ដោយចាត់តាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិថ្មី ៕   



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក