ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៥នាក់ ដែលឡាយវីដេអូប្រើពាក្យអាសអាភាសប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ

កណ្តាល៖ កម្លាំងនៃស្នងការនគរបាលខេត្តកណ្តាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងការបង្ហោះ និងឡាយវីដេអូក្នុងបណ្តាញសង្គម ដោយប្រើពាក្យអាសអាភាសធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ការឡាយវីដេអូក្នុងបណ្តាញសង្គមដោយប្រើពាក្យពេចន៍មិនសមរម្យដល់ស្ត្រីខ្មែរនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្ត្រីចំនួន២នាក់។ ពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវទៅដល់ទីតាំងដែលស្ត្រី២នាក់នោះរស់នៅគឺស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៥នាក់ដែលពាក់ព័ន្ធនឹងការឡាយវីដេអូមួយនេះ។

បើតាមស្នងការនគរបាលខេត្តកណ្តាល ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់អំពើនេះ ជាបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក