ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

វីរបុរសបាល់ទាត់អាល្លឺម៉ង់ Gerd Muller ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

អាល្លឺម៉ង់៖ តាមរយៈសេចក្តីប្រកាសព័ត៌មានដ៏ក្រៀមក្រំពីក្លិបបាល់ទាត់ Bayern Munich បានឱ្យដឹងថា វីរបុរសបាល់ទាត់អាល្លឺម៉ង់ លោក Gerd Muller ដែលអ្នកគាំទ្របាល់ទាត់អាល្លឺម៉ង់ស្ទើរគ្រប់ជំនាន់បានស្គាល់ និងដាក់រហស្សនាមឱ្យលោកថា "Bomber der Nation" បានទទួលមរណភាពហើយក្នុងវ័យ ៧៥ឆ្នាំ នៅថ្ងៃអាទិត្យម្សិលមិញនេះ។ 

លោក Muller ធ្លាប់បានស៊ុតបញ្ចូលទីបាន ៦៨គ្រាប់ ក្នុងការបង្ហាញខ្លួនឱ្យអាល្លឺម៉ង់ខាងលិច (West Germany) ចំនួន ៦២ប្រកួត ជាពិសេសគឺការស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រជួយឱ្យអាល្លឺម៉ង់ ឈ្នះហូឡង់ លើកពាន World Cup ឆ្នាំ១៩៧៤។ លោក Gerd Muller ក៏មានកំណត់ត្រាជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយព្រឹត្តិការណ៍ World Cup ដោយរកបាន ១៤គ្រាប់ក្នុងមួយព្រឹត្តិការណ៍ ខណៈលេខ ២ គឺកីឡាករ Ronaldo (ប្រេស៊ីល) រកបាន ១៥គ្រាប់ក្នុងមួយព្រឹត្តិការណ៍ និងលេខ ១ កីឡាករអាល្លឺម៉ង់ Miroslav Klose រកបាន ១៦គ្រាប់ក្នុងមួយព្រឹត្តិការណ៍។

ដោយឡែក សម្រាប់អាជីពជាមួយក្លិប Bayern Munich វិញ លោក Gerd Muller បានផ្ទេរមកចូលរួមជាមួយ Bayern នៅក្នុងឆ្នាំ១៩៦៤ ស៊ុតបញ្ចូលទីបាន ៥៦៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៦០៧ប្រកួតរយៈពេល ១៥ឆ្នាំជាមួយក្លិប។ លោកធ្លាប់ឈ្នះពានធំៗចំនួន ១១ពាន ជាមួយ Bayern Munich ដោយរួមមានឈ្នះពាន Bundesliga ៤លើក ពាន DFB Pokal ៤លើក និង European Championship (បច្ចុប្បន្ន UEFA Champions League) ចំនួន ៣លើក។

គួរបញ្ជាក់ថា កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៃក្របខណ្ឌ Bundesliga ជាង ៥០ឆ្នាំ ទើបតែត្រូវបានបំបែកកាលពីឆ្នាំ ២០២១ នេះតែប៉ុណ្ណោះ ក្រោយពី Robert Lewandoski រកបាន ៤១គ្រាប់ក្នុងមួយរដូវកាលជាមួយ Bayern Munich កាលពីរដូវកាល ២០២០/២០២១នេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក