ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសង្គមកិច្ច៖ ឆ្នាំ២០២៣នេះ ជនមានពិការភាពជាង ៧ពាន់នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។

លោក ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ ស្មើ ២,០៥% ក្នុងឆ្នាំ២០២៣។

លោក ជា សុមេធី បានឱ្យដឹងទៀតថា ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រសរុបចំនួន២៤១ ជនមានពិការភាពបានចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្រ្តីចំនួន ៣ ៦៣១នាក់។

ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១នេះ លោក ជា សុមេធី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចនូវការអនុវត្តអភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដី ប្រមាថមាក់ងាយ សើចចំអកឡកឡាយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ហើយអាចបាត់បង់ឱកាស ចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ពង្រឹងការផ្តល់សេវាផ្សេងៗដូចដែលមានចែងក្នុងកម្មវិធីនយោបាយផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការធ្វើបរិយាបន្នជួយជនមានពិការភាពទៅក្នុងគ្រប់វិស័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក