ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលសំខាន់ក្នុងការរៀបចំកម្មវិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបឆ្នាំ២០២៣នេះ គឺដើម្បីទាក់ទាញពលរដ្ឋឲ្យមកឃើញសមិទ្ធផលនៃខេត្តជាប់សមុទ្រមួយនេះ។
ថ្លែងនៅក្នុងពិធីបិទបុណ្យសមុទ្រនៅក្នុងខេត្តកែប ល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលប្រយោជន៍របស់ប្រជាពនក្នុងខេត្តកែបគឺជាធំក្នុងការរៀបចំបុណ្យសមុទ្រឆ្នាំនេះ។
សម្ដេចលើកឡើងបែបនេះគឺបន្ទាប់ពីសម្ដេចបានមកចូលរួមបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃទី២ ខែធ្នូ ស្របពេលដែលមានបញ្ហាអាកាសធាតុរំខានបន្តិចបន្តួច។
សម្ដេចបន្ថែមថាទោះជាយ៉ាងណាខេត្តកែបបានក្លាយជាខេត្តទីមួយដែលនាយករដ្ឋមន្ត្រីបានចូលរួមទាំងបើក និងបិទបុណ្យសមុទ្រទាំង២ថ្ងៃ។
ជាមួយគ្នានេះសម្ដេចក៏បានបង្ហាញនូវចក្ខុវិស័យកែប្រែកែបឲ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ កម្រិតខ្ពស់ ជាមួយនឹងការអភិវឌ្ឍន៍ឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីទាក់ទាញទេសចរណ៍មកខេត្តនេះផងដែរ៕