ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជំរុញការលើកកិត្តិនាមប្រទេសឲ្យកាន់តែខ្លាំងក្លា

កែប៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញក្នុងការលើកកិត្តិនាមប្រទេសកម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀតដោយថាវានឹងផ្ដល់ប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍និងការវិនិយោគ។

ថ្លៃនៅក្នុងពិធីបិទបុណ្យសមុទ្រនៅក្នុងខេត្តកែប ល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាទម្រាំកសាងឈ្មោះកម្ពុជាថ្មីទៅអន្តរជាតិបានស្គាល់ដល់បច្ចុប្បន្នគឺប្រើរយៈពេលជាច្រើនឆ្នាំ។

សម្ដេចបានលើកឡើងបន្ថែម ពីមុនគេស្គាល់កម្ពុជាដោយសារតែសង្គ្រាម និងអំពើប្រល័យពូជសាសន៍តែការស្គាល់កម្ពុជាថ្មីតាមរយៈការអភិវឌ្ឍន៍និងសន្តិភាពគឺត្រូវប្រើពេលជាច្រើនឆ្នាំ។

សម្ដេចថាដោយសារតែស្ថេរភាពសន្តិភាពទាំងអស់នេះហើយទើបអាចទាក់ទាញដាក់ទេសចរណ៍មកកាន់កម្ពុជាហើយបានផ្សព្វផ្សាយពីកម្ពុជាជាច្រើនបន្ថែមទៀតទៅកាន់ប្រទេសរបស់ពួកគេ។

សម្ដេចថា៖ «ទេសចរណ៍មិនត្រឹមតែជួយទៅបន្ថយភាពក្រីក្រនៅកម្ពុជានោះទេ ក៏ប៉ុន្តែបានជួយផ្សព្វផ្សាយពីកម្ពុជានៅអរិយធម៌ វប្បធម៌ប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក។ វាក៏នឹងទាក់ទាញទាំងទសចរណ៍និងវិនិយោគមកកាន់កម្ពុជាផងដែរ»

ជាមួយគ្នានេះសម្ដេចបានជំរុញការបង្កើតភាពទាក់ទាញតាមរយៈការបង្កើតទេសចរណ៍ឲ្យសម្បូរបែបរួមទាំងប្រតិការណ៍ផ្សេងៗជាច្រើននៅកម្ពុជាដូចជាបុណ្យអុំទូក បុណ្យទន្លេ បុណ្យសមុទ្រដែលរៀបចំថ្ងៃនេះដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក