ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចធិបតី៖ កម្ពុជាមិនអាចមានតែប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរ យើងត្រូវរៀបចំគោលដៅទេសចរណ៍ឱ្យសម្បូរបែប

កែប៖ ថ្លែងក្នុងពិធីបិទពិធីបុណ្យសមុទ្រលើកទី១០ ក្នុងខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនអាចមានត្រឹមតែប្រាសាទសម្រាប់ទាក់ទាញភ្ញៀវទេសចរ ពោលកម្ពុជាត្រូវរៀបចំឱ្យមានគោលដៅទេសចរណ៍ និងព្រឹត្តការណ៍ផ្សេងៗជាច្រើនបន្ថែមទៀត។

សម្តេចធិបតីថ្លែងដូច្នេះថា៖«យើងមិនអាចមានតែប្រាសាទតែមួយគត់នោះទេ យើងត្រូវមានផលិតផលជាច្រើនដើម្បីធ្វើការទាក់ទាញ ប្រជាពលរដ្ឋមិនអាចទៅមើលអង្គរ១០០ដងបានទេ យើងមិនអាចទៅមើល៣ថ្ងៃជាប់គ្នាដែរ អ៊ីចឹងត្រូវមានផលិតផលផ្សេងៗដើម្បីបម្រើសេចក្តីត្រូវការរបស់គាត់ អ៊ីចឹងទាមទារឲ្យមានការរៀបចំគោលដៅទេសចរណ៍ជាច្រើនសម្បូរបែប រួមទាំងព្រឹត្តការណ៍ផ្សេងៗជាច្រើន»

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍ធំៗដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចជាព្រឹត្តការណ៍អង្គរសង្គ្រាន្ត ពិធីបុណ្យអុំទូក បុណ្យទន្លេ និងបុណ្យសមុទ្រ និងការរត់ម៉ារ៉ាតង់នៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃនេះដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។

សម្តេចធិបតី បានជំរុញឱ្យមានការរៀបចំនូវព្រឹត្តិការណ៍ទាំងអស់នេះដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ក្នុង

រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៤.៤លាននាក់ និងភ្ញៀវទេសចរជាតិចំនួនជាង១២លាននាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក