វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋមន្ត្រីការពារជាតិថៃថាពិភពលោកគួរសិក្សាពីបទពិសោធន៍របស់សម្ដេចតេជោ

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃលោក សុធីន ខ្លាំងសែង បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានឧត្តមក្រមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងជំនួបនៅវិមាន៧មករា រាជធានីភ្នំពេញ លោក សុធីន ខ្លាំងសែង បានកោតសរសើរ និងគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំនយោបាយនាំមកនូវសុខសន្តិភាពដល់ប្រទេស និងនាំមកនូវការកសាងប្រទេសបានរីកលូតលាស់ មានស្ថេរភាពទាំងខាងនយោបាយ សេដ្ឋកិច្ច ប្រជាជនរស់នៅដោយសុខសប្បាយ មានជីវភាពកាន់តែធូរធារចម្រើនរុងរឿង ហើយការបន្តវេនទៅឱ្យជំនាន់ក្រោយប្រកបដោយភាពរលូន ដែលបង្ហាញនូវកម្លាំងរឹងមាំក្នុងការបន្តដឹកនាំពីអ្នកជំនាន់មុន ហើយសង្ឃឹមថា ប្រទេសកម្ពុជា និងមានការរីកចម្រើនលូតលាស់ជាលំដាប់យ៉ាងឆាប់រហ័ស។

លោកថាបទពិសោធន៍របស់សម្ដេចជាអ្វីដែលលោកអាចរៀនសូត្រ រៀបចំការដឹកនាំនៅក្នុងប្រទេសរបស់លោកផងដែរ និងបានចាត់ទុកបទពិសោធន៍់នេះ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថាដោយគាំទ្រគោលនយោបាយប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនមានសុខសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជាក្នុងឆ្នាំ២០២៥ ដែលភាគីថៃក៏បានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឲ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទូលំទូលាយថែមទៀត។

ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បង្ហញក្ដីសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេសតួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា ។

សម្ដេចបានលើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN ។ល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក