ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវការ

ឌុយបៃ៖ សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅ COP28 នាទីក្រុងឌុយបៃ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា លោក អ៊ាង សុផល្លែត បានចូលរួមជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាង ១២០ ប្រទេស អនុម័តលើសេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និង សកម្មភាពអាកាសធាតុ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឌុយបៃ។

ក្នុងឱកាសនោះមានប្រទេសជាច្រើនបានផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងថវិកាដែលប្រកាសរួមនេះនឹងផ្តល់សារសំខាន់ចំពោះ ការធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋានដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។

សេចក្តីប្រកាសរួមនេះក៏នឹងផ្តល់សារសំខាន់ចំពោះ ការលើកកម្ពស់សន្តិសុខស្បៀង និងសុខភាពស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាត និងទទួលការបាត់បង់និងខូចខាតពីគ្រោះធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រីកការអនុវត្តកសិកម្មវៃឆ្លាត និងបញ្ចេញកាបូនតិច ដែលជាផ្នែកមួយនៃសកម្មភាពបន្សាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងដែរថា សារសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក