ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខន្ធលោកប្រធានហូជីមិញ

ហាណូយ៖ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពក្នុងថ្ងៃទី២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដាក់កម្រងផ្កា នៅវិមានវិរៈបុរស យុទ្ធជនពលី Bac Son និងគោរពវិញ្ញាក្ខន្ធលោកប្រធានហូជីមិញ នាទីក្រុងហាណូយ នាព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២៣។

ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តិទៅយ៉ាងឧឡារិក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។

ក្រោយពីពិធីនេះបានបញ្ចប់ គណៈប្រតិភូនឹងអញ្ជើញទៅវិមានរដ្ឋសភាវៀតណាម ដោយមានពិធីរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ បន្ទាប់មកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីវៀតណាមគឺលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា មុននឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសវៀតណាម រួមមានឯកឧត្តម អគ្គលេខាធិការបក្សវៀតណាម និងឯកឧត្តម ប្រធានរដ្ឋវៀតណាម ជាដើម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក