ភ្នំពេញ៖ តាមរយៈលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រទី០១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រួតពិនិត្យ និងអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពី «កម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨»។
សេចក្តីព្រាងគោលនយោបាយជាតិស្តីពី «កម្មសិទ្ធិបញ្ញាឆ្នាំ២០២៨-២០២៨» មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធ កម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៨ និងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។
សេចក្តីព្រាងគោលនយោបាយនេះត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគម សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រស្រាវជ្រាវ។
សេចក្ដីព្រាងគោលនយោបាយនេះ មានគោលដៅសំខាន់ រួមមាន៖ ទី១-រៀបចំ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។ ទី២-ពង្រឹងនិង លើកកម្ពស់សមត្ថភាពមន្ត្រីនិងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ ក្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
គោលនយោបាយនេះមានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃជោនិងវិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា គំនិតច្នៃប្រតិដ្ឋ និងការបង្កើតក្ដី ព្រមទាំងឧស្សាហកម្មវប្បធម៌៕