ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យចាប់បកស្កុតកញ្ចក់ខ្មៅ និងស្ទីកគ័រដែលបិទលើរថយន្តដែលអាចបង្កគ្រោះថ្នាក់ចរចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំបណ្តាស្នងការរាជធានីខេត្តពិនិត្យចំពោះរថយន្តគ្រប់ប្រភេទដែលបិទកញ្ចក់ខ្មៅខាងមុខ បាំងវាំងនន បិទស្ទីកគ័រនៅខាងមុខ និងខាងក្រោយកញ្ចក់ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងថា៖ «ខ្ញុំសូមឱ្យឯកឧត្តមស្នងការរាជធានីខេត្ត ចុះអនុវត្តការងារដើម្បីធ្វើម៉េចឱ្យមានស្តង់ដាររួមមួយ បើមិនអ៊ីចឹងទេ គឺបិទរញ៉េរញ៉ៃពេញហ្នឹង ទី២ គឺមិនហាមឃាត់ទេ តែមិនគួរមានទៀត ខាងក្រោយ ឡានល្អៗឥឡូវ គេអត់មានបិទទេ ប៉ុន្តែខាងក្រោយឡានកុងតឺន័រមួយចំនួនគឺគាត់ដាក់ (បិទស្ទីកគ័រ ឧទាហរណ៍ ហាមបុកគូទអូន) […] អ៊ីចឹងទាំងអស់នេះគឺជាការទាក់អារម្មណ៍ឱ្យមនុស្សយើងយកពេលវេលាទៅអាន កំពុងបើកល្បឿន១១០ អាចមួយភ្លែតទៅបាត់បាន (គ្រោះថ្នាក់ចរាចរណ៍)»។

ក្រសួងបានចុះបញ្ជីយានយន្តមានប្រមាណជាង ៧លានគ្រឿង ក្នុងនោះរថយន្តចំនួន ១លានគ្រឿង និងម៉ូតូជិត៧លានគ្រឿង បើធៀបនឹងការចុះបញ្ជីយានយន្តនៅឆ្នាំ១៩៩៨ មានចំនួនតែជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តតែជិត ៥ពាន់គ្រឿង ហើយម៉ូតូ ២ម៉ឺនគ្រឿង។

យោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក