ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដោតការយកចិត្តទុកដាក់លើការអប់រំ និងសុខាភិបាល ដើម្បីធ្វើឱ្យគោលដៅ២០៥០ ទទួលបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧ លើធនធានមនុស្ស ដោយផ្ដោតសំខាន់លើកិច្ចការពីរគឺការអប់រំ និងប្រព័ន្ធសុខាភិបាល។ សម្ដេចលើកឡើងថា មនុស្សជាសមាសធាតុសេដ្ឋកិច្ច និងសង្គមដ៏សំខាន់ដែលមិនអាចខ្វះបាន។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាមូលធនមនុស្សដែលមានគុណភាព និងសុខភាពល្អគឺជាទ្រព្យសកម្មរបស់ជាតិដ៏រឹងមាំសម្រាប់បង្កើននូវតម្លៃនិងបង្កើតនូវសេដ្ឋកិច្ច លើកកម្ពស់តម្លៃសីលធម៌ និងគុណធម៌នៅក្នុងសង្គម។

សម្ដេចថា៖ «ប្រសិនយើងគ្មានមូលធនមនុស្សដែលមានសុខភាពរឹងមាំមានចំណេះដឹងនិងមានចរិតល្អប្រសើរនោះទេមហិច្ចតារបស់យើងបានត្រឹមតែជាក្ដីស្រមៃហើយមិនអាចក្លាយទៅជាការពិតនោះឡើយ»។

សម្ដេចបានបញ្ជាក់ថាអាស្រ័យដូចនេះហើយទើបរដ្ឋាភិបាលបានកំណត់យកវិស័យអប់រំ និងសុខាភិបាល ជាវិស័យមុតស្រួចជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានរាំងស្ទះកាលពីកន្លងមកដើម្បីកសាងមូលធនមនុស្សនៅកម្ពុជាដែលមានសុខភាពល្អបរិបូណ៌ មានចំណេះដឹងជំនាញល្អប្រសើរ ហើយថែមទាំងមានភាពជាពលរដ្ឋប្រកបដោយសុជីវធម៌ សីលធម៌ គុណធម៌ដែលអាចឱ្យយើងជំរុញនូវចក្ខុវិស័យឆ្នាំ២០៥០ បានដោយជោគជ័យ។

ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការឡើងថ្លែងរបាយការណ៍ពីរដ្ឋមន្ត្រីអប់រំ លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា ផងដែរ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលមានគោលដៅក្នុងការតំឡើងឋានៈរបស់ខ្លួនពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងពេលបច្ចុប្បន្ន ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈការដាក់ទិសដៅនេះរដ្ឋាភិបាលបានកំណត់នូវវិស័យគោលៗជាសំខាន់មួយចំនួនក្នុងគោលនយោបាយរួមមាន ការអភិវឌ្ឍន៍ធនធានមនុស្ស សុខាភិបាល កសិកម្ម និងសង្គមកិច្ចជាដើម។

យោងតាមធនាគារពិភពលោកការកំណត់ទៅលើប្រាក់ចំណូលប្រជាជនក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាបគឺចន្លោះពី ១ ០៣៦ដុល្លារ ទៅ ៤ ០៤៥ដុល្លា ក្នុងមួយឆ្នាំសម្រាប់ពលរដ្ឋម្នាក់ ខណៈសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់គឺពលរដ្ឋមានចំណូលប្រចាំឆ្នាំពី ៤ ០៤៦ដុល្លារ ទៅ ១២ ៥៣៥ដុល្លារក្នុងមួយឆ្នាំ ខណៈសេដ្ឋកិច្ចដែលមានចំណូលខ្ពស់គឺពលរដ្ឋមានចំណូលចាប់ពី ១២ ៥៣៦ដុល្លាឡើងទៅក្នុងមួយឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក