ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

«សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ» ឈ្នះពានរង្វាន់ «ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ៖ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក (Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards) ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួលជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ (The Best Asian Cookbook) និងពានរង្វាន់ «សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោកនេះផងដែរ។

ការឈ្នះជ័យលាភីឆ្នាំនេះ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើ ពិភពលោក» បានឆ្លុះបញ្ចាំងអំពីនយោបាយការបរទេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការលើកស្ទួយម្ហូបអាហារខ្មែរដ៏ពិតប្រាកដទៅដល់ពិភពលោក។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបានជ័យលាភីនេះ ពិតជាមោទកភាព និងកិត្តិយសសម្រាប់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ និងផ្តល់តម្លៃចំពោះមរតកដ៏មហិមានៃម្ហូបខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

«ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» សម្រាប់ឆ្នាំ២០២៣ បានផ្តល់មកឱ្យកម្ពុជាទៅលើវីដេអូឃ្លីបដែលបង្ហាញអំពីការចម្អិនម្ហូបខ្មែរចំនួន៧មុខ និងបង្អែមចំនួន ២មុខ ដកស្រង់ចេញពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ»

វីដេអូឃ្លីបទាំងនេះ ត្រូវបានរៀបចំផលិតដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថត និងចងក្រងចេញពីវគ្គបណ្តុះបណ្តាលការទូតអាហារសម្រាប់មន្ត្រីការទូត និងសមាមន្ត្រីការទូត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជាជំនួយដល់ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ស្វែងយល់ឱ្យកាន់តែច្បាស់ពីសិល្បៈនៃការចម្អិនម្ហូបខ្មែរ និងបង្កើនសមត្ថភាពពន្យល់អំពីប្រវត្តិ ម្ហូបខ្មែរដល់បរទេស ហើយក៏ជាការចូលរួមប្រកបដោយបុរេសកម្មនៃវិស័យការទូតក្នុងការផ្សព្វផ្សាយពី មុខម្ហូប និងវប្បធម៌ខ្មែរ ទាក់ទាញភ្ញៀវទេសចរបរទេស និងការវិនិយោគ និងការពង្រីកការនាំចេញ ផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។

ការទូតអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃអភិក្រមយុទ្ធសាស្ត្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងដែលបានដាក់ចេញ កាលពីឆ្នាំ២០២១។ គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយជនជាតិបារាំងលោក Edouard Cointreau ក្នុងគោលបំណងគាំទ្រនូវប្រពៃណីចម្អិនម្ហូបអាហារពីគ្រប់ទិសទីនៃពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក