ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការលេចឡើងនៃអណ្តើកជិតផុតពូជ

ប្រទេសអ៊ីតាលី: មានការភ្ញាក់ផ្អើលរីករាយមួយនៅចុងសប្តាហ៍នេះសម្រាប់អ្នកស្ម័គ្រចិត្តនៃក្រុមបរិស្ថាននៅកោះស៊ីស៊ីលី ប្រទេសអ៊ីតាលី។ កូនអណ្តើកជិតផុតពូជរាប់សិបក្បាលបានញាស់ចេញពីសំបុកដោយគ្មានអ្នកណាដឹងថានៅទីនោះទេ។ ភស្តុតាងនៃស្នាមប្រហោងនៃជើងតូច-ឬក្នុងករណីនេះព្រុយ-ត្រូវបានគេប្រទះឃើញនៅលើឆ្នេរខ្សាច់ជាលើកដំបូងនៅព្រឹកថ្ងៃអាទិត្យ។ ប៉ុន្មាននាទីក្រោយមក កូនអណ្តើកដែលទើបតែញាស់ទាំងអស់បានវារប្រណាំងឆ្ពោះទៅសមុទ្រ។

កូនអណ្តើកដែលទើបនឹងភ្ញាស់គឺជាប្រភេទអណ្តើកហ្លួងឬអណ្តើកឃេតតាឃែរតា(Caretta Caretta)ដែលត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វជិតផុតពូជ។ ក្រុមបរិស្ថាន Mareamico និយាយថាកូនអណ្តើកចំនួន ៧៤ ក្បាលបានទៅដល់ក្នុងទឹក។

អណ្តើកសមុទ្រ Loggerhead រស់នៅក្នុងមហាសមុទ្រអាត្លង់ទិក ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ។ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែការបរបាញ់ ការបាត់បង់កន្លែងសំបុកឆ្នេរខ្សាច់ ការប្រមូលផលពងរបស់ពួកវា និងការចាប់ដោយប្រើប្រាស់ឧបករណ៍នេសាទ។ នេះសង្ឃឹមថាកូនអណ្តើកដែលទើបនឹងញាស់ទាំងអស់នេះអាចរួចជីវិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក