ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី បានប្រកាស ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។

លោក ប៉ែន បូណា បានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ជាចាំបាច់ រួមមាន ការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។

ទន្ទឹមនោះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ ព្រមទាំងចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។

លោក ប៉ែន បូណា គូសបញ្ជាក់ថាថ្វីដ្បិតតែអគ្គិសនីគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈនេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។

លោកបញ្ជាក់ថា៖ «ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក