ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ម៉ែន សំអន គោរពដឹងគុណដល់គំរូ វរភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគោរព និងដឹងគុណដល់គម្រូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារី និងសូមលំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធរបស់យុទ្ធនារី និងបងប្អូននារីទាំងអស់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងឱកាសខួប៤៥ឆ្នាំ នៃថ្ងៃកំណើតរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលេជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍។

សម្តេចឱ្យដឹងទៀតថា សមាគមនារីក៏បានបំផុសនារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកបដោយវីរភាពនិងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិនិងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជននិងនារីគ្រប់លំដាប់ថ្នាក់ និងបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈតស៊ូ លះបង់ ជំនះគ្រប់ឧបសគ្គដោយមិនគិតពីការលំបាកនឿយហត់ ដើម្បីចូលរួមចំណែកស្តារ ការពារនិងកសាងមាតុភូមិកម្ពុជា ដែលរងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងនៅតែបន្តរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវគោលនយោបាយ របស់បក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិនិងគ្រប់តំណាក់កាល។

ទន្ទឹមនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអរគុណចំពោះបងប្អូននារីដែលជាអតីតថ្នាក់ដឹកនាំសមាគមនារី និងនិវត្តន៍ជនទាំងអស់ដែលក្នុងមួយជីវិតនេះបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពរបស់ស្ត្រី និងសូមចូលរួមអបអរសាទរ និងគោរពដឹងគុណចំពោះបងប្អូននារីដែលកំពុងបម្រើការងារនៅគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ទាំងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងមិនខ្លាចការលំបាកនឿយហត់បង្កើតនូវសមិទ្ធិផល ថ្មីៗល្អៗជាច្រើនឥតគណនាដើម្បីវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា។

ក្នុងឱកាសនោះដែរ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះចំនួនជិត ១០០នាក់ បានទទួលនូវ ថវិកា សំពត់សឹង ១ ក្រម៉ា ១ និងរៀបចំទទួលទានអាហារសាមគ្គីរួមគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក