លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទិដ្ឋភាពមន្ទីរពេទ្យស្ទះពេញដោយអ្នកជំងឺ ក្រោយហេតុការណ៍រញ្ជួយដីដ៏អាក្រក់នៅហៃទី

ហៃទី៖ ជនរងគ្រោះរាប់រយនាក់បានចូលមកសម្រាករណូករណែលពេញមន្ទីរពេទ្យគួរឱ្យអាសូរ បន្ទាប់ពីមានហេតុការណ៍គ្រោះរញ្ជួយដីដ៏សម្បើមមួយ បានវាយប្រហារលើប្រទេសហៃទីកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ 

បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទីក្រុង Les Cayes ស្ថិតនៅភាគនិរតីប្រទេសហៃទី ត្រូវបានកកណែនស្ទះដោយអ្នកជនរងគ្រោះរាប់ពាន់នាក់ដែលស្ថិតក្រោមស្ថានភាពរបួសធ្ងន់ស្រាលផ្សេងៗគ្នា កំពុងដង្ហើយរកការសង្គ្រោះពីក្រុមគ្រូពេទ្យ។ គួរឱ្យដឹងថា ទីក្រុង Les Cayes នេះបានរងគ្រោះដោយការរញ្ជួយដីក្នុងកម្រិត ៧.២រ៉ិកទ័រ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១,២០០នាក់។

បើតាមការឱ្យដឹងពីដុកទ័រប្រចាំការក្នុងមន្ទីរពេទ្យធំក្នុងតំបន់ Les Cayes នេះ ក្នុងពេលដែលហេតុការណ៍រញ្ជួយដីនេះកើតមានភ្លាមៗ ក្នុងមន្ទីរពេទ្យមានអ្នកប្រចាំការ និងជួយសង្គ្រោះតែ ៣នាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ស្ថានភាពនៅពេលនេះហាក់មានភាពប្រសើរបន្តិច ក្រោយពីមានការបញ្ជូនកម្លាំងមកបន្ថែមសម្រាប់ជួយដល់ជនរងគ្រោះ ដែលភាគច្រើនជាវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យមកពីរដ្ឋធានី Port-au-Prince។

ទីភ្នាក់ងារការពារជនស៊ីវិលក្នុងប្រទេសហៃទីបានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏អាក្រក់នេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញអគារប្រមាណ ១៣,៦០០ខ្នង និងប៉ះពាល់ដល់អគាររាប់ពាន់ខ្នងថែមទៀត។ មកទល់ពេលនេះមានជនរងគ្រោះរបួសធ្ងន់ស្រាលប្រមាណជា ៥,៧០០នាក់ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតកំពុងកប់ក្រោមគំនរបាក់បែក ដោយក្រុមសង្គ្រោះកំពុងមានភាពមមាញឹកខ្លាំងក្នុងការជួយសង្គ្រោះ និងស្វែងរកមនុស្សឯទៀតដែលកំពុងបាត់ខ្លួន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក