ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ត្រី «គល់រាំង» ១ក្បាលទម្ងន់ជិត ៩គីឡូត្រូវបានពលរដ្ឋម្នាក់លែងចូលក្នុងចូលទន្លេសាបវិញទទួលបានលិខិតសរសើរ

កំពង់ឆ្នាំង៖ លោក ឆេង ឃា ដែលជាពលរដ្ឋរស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានលែងត្រីគល់រាំងមួយក្បាលទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង ០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ឆេង ឃា ទទួលបានលិខិតសរសើរពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសកម្មភាពនេះគឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះឱ្យបន្តមានវត្តមាននៅក្នុងទឹកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

រដ្ឋបាលខណ្ឌជលផល បានអំពាវនាវដល់អ្នកនេសាទចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែប្រភេទពូជត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។

ត្រីគល់រាំង អាចហៅបាន២បែបទៀតគឺ«ត្រីកាហោ ឬ ត្រីក្បាលឡាន» វាមានឈ្មោះវិទ្យាសាស្ត្រ Catlocarpio siamensis " និង ឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ ត្រីប្រភេទនេះ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ ត្រីប្រភេទនេះវាអាចមានទម្ងន់ពី១៥០ ទៅ ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២ ទៅ៣ម៉ែត្រ ហើយវាអាចរស់នៅដល់អាយុ ៦០ឆ្នាំ និងអាចពងកូនម្តងៗពី ៦០ម៉ឺន ទៅ ៨០ម៉ឺនកូន។

ត្រីគល់រាំង ត្រូវបានចាត់ទុកជា «មច្ឆជាតិ និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា»។ ត្រីគល់រាំង ត្រូវបានហាមឃាត់ ការធ្វើនេសាទ ទិញ លក់ និងដឹកជញ្ជូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក