កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ជំនាញពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពសាច់បង្កក សម្រាប់សុខភាពពលរដ្ឋ

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពសាច់បង្កក សម្រាប់សុខភាពពលរដ្ឋ និង ផលប៉ះពាល់នៃការនាំចូលសាច់បង្កកដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ខណៈការនាំចូលសាច់សត្វបង្កកដែលខូចគុណភាពទាំងនោះ ជាកង្វល់ដ៏ធំសម្រាប់កម្ពុជា ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ និងអាចចម្លងជំងឺនានាដល់ការសត្វចិញ្ចឹមនៅក្នុងប្រទេស។

សិក្ខាសាលាខាងលើនេះមានការចូលរួមពីប្រធានគណៈកម្មាការទី៣ ព្រឹទ្ធសភា និងជាសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិឧស្សាហកម្មវិស័យឯកជន លោកបណ្ឌិត ម៉ុង ឬទ្ធី និងមន្ត្រីជំនាញក្រសួងពាក់ព័ន្ធនានានៅក្នុងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀតសរុបជាង ២០០នាក់ ប្រព្រឹត្តិឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដឹ្រព្រេមមៀសេនធ័រសែនសុខ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានលើកឡើងថា គោលបំណងចំបងរបស់សិក្ខាសាលាព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចំជាអាហារ ពិសេសសុវត្ថិភាពសាច់បង្កកសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងក៏ធ្វើបច្ចុប្បន្នភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជាផងដែរ។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ថាសាច់បង្កកដែលបានអនុញ្ញាតឱ្យនាំចូលនោះគឺសាច់បង្កកដែលមានស្តង់ដារ ប៉ុន្តែកត្តាដែលលោកបារម្ភនោះគឺសាច់បង្កកដែលដែលលួចនាំចូលខុសច្បាប់ មិនមានលិខិតអនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខណៈការងារភាគីពាក់ព័ន្ធបានសហការទប់ស្កាត់ជាបន្តបន្ទាប់។

លោកថា៖ «យើងមិនបានអនុញ្ញាតឱ្យពួកគាត់នាំចូលនោះទេ យើងអនុញ្ញាតគឺសាច់បង្កកដែលមានស្តង់ដារ។ យើងមិនបានឱសដ្ឋានជាមួយពួកគាត់នោះទេ អ្វីដែលយើងបារម្ភគឺសាច់បង្កកដែលនាំពុំមានលិខិតអនុញ្ញាតក៏ដូចជាក្នុងឃ្លាំងមានហួសដេឡេ មានជាតិគីមីខ្លះនៅក្នុងវត្ថុដែលទុកបង្កកនៅឃ្លាំង គឺយើងបានចុះធ្វើការយ៉ាងសស្រាក់សស្រាំជាមួយខាងអគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក.ប.ប.»។

តំណាងអ្នកផ្គត់ផ្គង់អាហារកក សាច់កក លក់រាយទៅលើទីផ្សារ បានឱ្យដឹងថាសិក្ខាសាលាក្នុងថ្ងៃនេះ ជាចំណេះដឹងសម្រាប់ពលដ្ឋទាំអស់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាក់ទងទៅនឹងសុវត្ថិភាពទៅលើអាហារកកដែលប្រជាពលរដ្ឋមួយចំនួនតែងតែបារម្ភ តែងមានកង្វល់ទាក់ទងនឹងអាហារកក ដែលថាអាចប៉ះពាល់នឹងមិនមានផលប្រយោជន៍ក្នុងការប្រើប្រាស់។

លោកថា៖ «វាជាចំណេះដឹងសម្រាប់ពលដ្ឋទាំងអស់ […] ទាក់ទងទៅនឹងសុវត្ថិភាពទៅលើអាហារកកដែលប្រជាពលរដ្ឋមួយចំនួនតែងតែបារម្ភ តែងមានកង្វល់ទាក់ទងនឹងអាហារកក ថាអាហារកកខ្វះប្រូតេអ៊ីន មិនមានប្រូតេអ៊ីន មិនមានសុវត្ថិភាពនៅក្នុងការបរិភោគ តែជាក់ស្តែងការពិត សិក្ខាសាលានៅក្នុងថ្ងៃនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនឱ្យប្រជាពលដ្ឋទាំងមូលបានស្គាល់បានដឹងពីអត្ថប្រយោជន៍នៃអាហារកក យល់ពីសុវត្ថិភាពនៃការទទួលទានអាហារកក»។

ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាសិក្ខាសាលាខាងលើនេះ លោកឧកញ្ញា ម៉ុង ឬទ្ធី ក៏បានលើកឡើងដែរថា ការនាំចូលសាច់បង្កកដែលមានគុណភាពទាប គ្មានហេដ្ឋារចនាសម្ព័ន្ធទុកដាក់គ្រប់គ្រាន់ ហើយមិនបាន ត្រួតពិនិត្យត្រឹមត្រូវ យកមកដាក់លក់នៅលើទីផ្សារក្នុងតម្លៃទាបហួសហេតុ គឺកំពុងបំផ្លាញវិស័យចិញ្ចឹមសត្វ នៅក្នុងស្រុក និងបំផ្លាញសុខភាពប្រជាពលរដ្ឋដែលមិនបានដឹង ដោយមានការដាក់លក់ក្នុងតម្លៃថោក។

លោកឧកញ្ញាថ្លែងថា៖ «សាច់ជាច្រើនប្រភេទដែលយកមកលក់នៅទីផ្សារនេះ បើតាមខ្ញុំដឹងថាសត្វដែលឆ្លងរោគគេត្រូវឱ្យកប់ចោលមិនត្រូវឱ្យលក់ទេ តែគេមិនកប់ចោលគេកាប់ដាក់ក្នុងធុងបង្កកយកមកលក់មកឱ្យយើងគឺកំហុសឆ្គងមួយធ្ងន់ ព្រោះអ្នកហូបមើលអត់ដឹងថា មានមេរោគ ឬអត់មេរោគ»។

គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះ ចរន្តទីផ្សារសាច់សត្វនៅកម្ពុជាកំពុងមានសកម្មភាពយ៉ាងផុលផុសពី មួយថ្ងៃទៅមួយថ្ងៃ ដោយមានទាំងសាច់សត្វស្រស់ៗដែលពិឃាដថ្មីៗនៅក្នុងប្រទេសដោយសត្តឃាតដ្ឋានស្របច្បាប់ និងសាច់សត្វបង្កកដែលនាំចូលពីក្រៅប្រទេស កំពុងដាក់លក់យ៉ាងទូលំទូលាយនៅតាមបណ្តា ផ្សារធម្មតា ផ្សារទំនើប និងផ្គត់ផ្គង់ទៅហាងលក់អាហារដោយផ្ទាល់។

កន្លងមកការនាំចូលសាច់បង្កកមិនទាន់ បានអនុលោមតាមបទដ្ឋានត្រឹមត្រូវនៅឡើយទេ ហើយមន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តែងតែចាប់បានសាច់សត្វខូចគុណភាពច្រើនរាប់សិបតោន ដែលបាននាំចូលដោយខុសច្បាប់ដោយឈ្មួញ ខិលខូចមួយចំនួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក