ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (EV)

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុលប៉ះពាល់ទៅបរិស្ថាន ប៉ុន្តែយ៉ាងណាសម្តេចក៏មិនបង្គំដែរ ពោលសម្តេចផ្តល់ជម្រើសឱ្យពលរដ្ឋប្រើប្រាស់ទៅតាមលទ្ធភាព។

សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកបច្ចេកវិទ្យាថ្មីទំនើបៗសម្រាប់ពលរដ្ឋនាបច្ចុប្បន្ន និងទៅអនាគត។ សម្តេចនាយករដ្ឋមន្ត្រីបានឱ្យលោក កែវ រតនៈ សិក្សាអំពីការសាកល្បងជាគម្រោងគំរូសម្រាប់ម៉ូតូកង់បីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការចំណាយលើថ្លៃប្រេងឥន្ធនៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅកម្ពុជាមិនអាចហាមឃាត់ការនាំចូលយានយន្តជជុះ ដោយបង្គំឱ្យពលរដ្ឋប្រើប្រាស់យានយន្តថ្មីបានឡើយ ហើយសម្តេចសង្ឃឹមថា នៅពេលពលរដ្ឋមានជីវភាពធូរធាពលរដ្ឋនឹងងាកមកទិញយានយន្តថ្មី ពីព្រោះយានយន្តមួយទឹកមានលក្ខណៈចាស់ និងពិបាកក្នុងការជួសជុលឡើងវិញ។

សម្តេចធិបតី ថ្លែងដូច្នេះថា៖ «យើងត្រូវធ្វើម៉េចឱ្យជីវភាពគាត់ (ពលរដ្ឋ) កើន ឃើញពីតម្លៃ EV ដូចគ្នា ពេលពលរដ្ឋឃើញយើងសាកល្បងជាមួយ (EV) ពលរដ្ឋដែលស្ម័គ្រចិត្តចូល គាត់ធ្វើបាន ឃើញថាមានផលល្អ អ្នកផ្សេងទៀតនឹងចូលដោយស្ម័គ្រចិត្ត»

សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល រៀបចំផែនការអភិវឌ្ឍន៍ ផ្នែកយានយន្តអគ្គិសនី ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ថានីយបញ្ចូលអគ្គិសនី ជាដើម។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការណ៍ចំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា ៤០% និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា ៧០% នៅឆ្នាំ២០៥០៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក