ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលត្រៀមថវិកា ១០០លានដុល្លារដើម្បីទប់ស្កាត់ការដំឡើងតម្លៃអគ្គិសនីនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកា ១០០លានដុល្លារសម្រាប់ធានាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃ។

សម្តេចធិបតី បានលើកឡើងថា រដ្ឋត្រៀមខាតថវិកា ១០០លានដុល្លារនេះ ពោលដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ភ្លើងក្នុងតម្លៃថោក ខណៈជារៀងរាល់ឆ្នាំតាមបណ្តាប្រទេសគឺសុទ្ធតែដំឡើងថ្លៃអគ្គិសនី ប៉ុន្តែកម្ពុជាសុខចិត្តរក្សាតម្លៃដដែល។

សម្តេចធិបតី អះអាងថា គោលបំណងរបស់រាជរដ្ឋាភិបាលគឺដើម្បីជួយសម្រួលជីវភាពពលរដ្ឋកុំឱ្យមានការលំបាក និងជួយរក្សាលំនឹងការអភិវឌ្ឍ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជាតាមវិស័យផ្សេងៗ។

ក្នុងពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចធិបតីថ្លែងដូច្នេះថា៖«រដ្ឋអត់ចំណេញទេ ក្នុងប៉ុន្មានឆ្នាំនេះរដ្ឋខាត ឆ្នាំនេះយើងគ្រោងខាត ១០០លានដុល្លារសម្រាប់ឧបត្ថម្ភធុន គឺសម្រាប់ទប់ថ្លៃភ្លើងសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងតម្លៃទាប»។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មរយៈពេល៣ខែកន្លងមក ហើយគ្រោងនឹងបញ្ចុះតម្លៃអគ្គិសនីដល់វិស័យទេសចរណ៍បន្ថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងរ៉ែ និងថាមពលត្រូវតបណ្តោញអគ្គិសនីឱ្យដល់គ្រប់តំបន់ភូមិឃុំស្រុកឱ្យរួចរាល់មុនឆ្នាំ២០៣០។

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីឆ្នាំ១៩៩៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈបច្ចុប្បន្នកម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសបានជាង ៤ ០០០មេហ្គាវ៉ាត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក