ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួងរ៉ែ និងថាមពល បញ្ឈប់ការអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងរ៉ែនិងថាមពល បញ្ឈប់នូវការអនុញ្ញាតរាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ជាមួយគ្នានឹងការបញ្ចប់នូវផលិតកម្មអគ្គិសនីដុតធ្យូងថ្មដែលកំពុងប្រតិបត្តិការឲ្យបានឆាប់ផងដែរ។

ថ្លែងក្នុងពេលអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្ដេចបានបដិសេធនៅគម្រោងក្នុងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មមួយនៅក្នុងខេត្តកោះកុង និងបានស្នើឲ្យក្រុមហ៊ុនងាកទៅសាងសង់រោងចក្រអគ្គិសនីដុតឧស្ម័នធម្មជាតិវិញ។

សម្ដេចបានលើកឡើងថាចំពោះក្រុមហ៊ុនដុតអគ្គិសនីដោយធ្យូងថ្មដែលកំពុងប្រតិបត្តិនៅកម្ពុជា គឺក្រសួងរ៉ែនិងថាមពល គួរតែរកដំណោះស្រាយ និងមធ្យោបាយណាដើម្បីបញ្ចប់នូវការដុតធ្យូងថ្មនេះឲ្យបានឆាប់ផងដែរ។

សម្ដេចថា នេះគឺជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងការកាត់បន្ថយនូវការកើនកម្ដៅ និងការប្រែប្រួលអាកាសធាតុពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក