ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ២០៣០

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងរ៉ែនិងថាមពល ធ្វើយ៉ាងណាតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។

ការប្រកាសរបស់សម្ដេចធិបតីនៅពេលនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បច្ចុប្បន្នកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីបាន ៩៨% ហើយនៅសល់តែជាង ២% ទៀតប៉ុណ្ណោះ ដែលនៅតាមទីដាច់ស្រយាលដែលបណ្ដាញអគ្គិសនីមិនទាន់ទៅដល់។

ជាមួយនឹងការតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣០ សម្ដេចធិបតីក៏បានជំរុញទៅដល់អាជ្ញាធរអគ្គិសនីឲ្យជួយសម្រួលនូវសេវាកម្មក្នុងការបង់ប្រាក់ក៏ដូចជាការតបបណ្ដាញជូនប្រជាពលរដ្ឋ រួមទាំងអនុគ្រោះនិងបញ្ចុះនូវថ្លៃអគ្គិសនីដល់ប្រជាពលរដ្ឋផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក