ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាគ្រាន់តែការពារសន្តិភាពដែលកើតមាននៅកម្ពុជា ត្រូវគេលាបពណ៌ថាសម្ដេចជាជនផ្តាច់ការនោះសម្ដេចសុខចិត្តទទួលយក។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីតម្លៃនៃសន្តិភាពចំពោះការរីកចម្រើនរបស់កម្ពុជា និងបានប្រកាសធានារក្សានៅសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសឲ្យមានបន្តទៅទៀត។
ជាមួយគ្នានេះសម្ដេចបានលើកឡើងថា បើសិនជាគ្រាន់តែការពារសន្តិភាពដែលមាននៅកម្ពុជាត្រូវរងនូវពាក្យថាជា «ជនផ្តាច់ការ» សម្ដេចក៏ទទួលយកដែរពីព្រោះអ្វីដែលសម្ដេចធ្វើគឺដើម្បីតែសន្តិភាពជូនប្រជាជនប៉ុណ្ដោះ។
សម្ដេចក៏បានប្រកាសថានឹងមិនឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាណត្តិមុន ដែលបានបញ្ចប់សង្គ្រាមជាង៥០០ឆ្នាំរបស់កម្ពុជារលាយបាត់បង់ទៅវិញនោះទេ៕