ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តកែបទទួលបានភ្ញៀវទេសចរមកកម្សាន្តជាង ៩ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

កែប៖ រយៈពេល ៣ថ្ងៃ ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៩ម៉ឺននាក់។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកែប។

ក្នុងរបាយការណ៍ពី ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃនៃការឈប់សម្រាកនេះ ចំនួនអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកែបមានចំនួនសរុប ៩២ ៧៦១នាក់ ក្នុងនោះភ្ញៀវជាតិមាន ៩១ ៩៦៥នាក់ និងភ្ញៀវអន្តរជាតិ ៧៩៦នាក់។

ដោយឡែកសម្រាប់ថ្ងៃទី២៨ ដែលជាថ្ងៃចុងក្រោយនេះ ខេត្តកែបបានទទួលអ្នកទេសចរសរុប ៣៦ ៧៤២នាក់។

គួរឱ្យដឹងដែរថា ក្រៅពីមកលេងកម្សាន្តនៅក្រុងកែប ក្នុងនោះគេសង្កេតឃើញសន្ទុះភ្ញៀវទេសចរបានសម្រុកទៅលេងកម្សាន្តនៅឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមថ្មីមួយទៀតរបស់ខេត្តកែបផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក