វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

BREAKING NEWS: សម្តេចតេជោ ប្រកាសធ្វើផ្ទះថ្មី ផ្តត់ផ្គង់ការសិក្សា និងស្នាក់នៅឱ្យយុវជន «ផានិត» ជាប់និទ្ទេស A ដែលរស់នៅជាមួយឪពុកម្តាយមានពិការភាព

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងតាមតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ដោយប្រកាសថាសម្តេចនឹងជួយទំនុកបម្រុងលើការសិក្សា និងការស្នាក់នៅឱ្យយុវជនជាប់និទ្ទេស A អន ផានិត ដែលរស់នៅជាមួយឪពុកម្តាយមានពិការភាពក្នុងស្ថានភាពក្រខ្សត់។

«ត្រូវយកក្មេងនេះមកថែទាំ ហើយឱ្យហៀងជួយគ្រប់គ្រងឱ្យនៅភ្នំពេញសិន ហើយចាំរៀបចំថ្លៃសាលា ហើយក្នុងខែមួយត្រូវឱ្យប៉ុន្មានដាក់ក្នុងខោប៉ៅ ដើម្បីរៀន ថ្លៃស៊ីចុក គឺនៅលើយើងរៀបចំ»។ នេះជាសារសំឡេងដែលសម្តេចតេជោបញ្ជាទៅលោក សេង ទៀង ដែលជាជំនួយការផ្ទាល់សម្តេចតេជោឱ្យជួយរៀបចំចាត់ចែងលើកិច្ចការងារនេះ។

សម្តេចតេជោ ក៏បានប្រកាសថា សម្តេចនឹងផ្តល់ថវិកាសម្រាប់ឱ្យក្រុមគ្រួសារ ផានិត ដើម្បីយកទៅសងបំណុលគេ។ ក្រៅពីនោះសម្តេចក៏នឹងឧបត្ថម្ភដល់ក្រុមគ្រួសារផានិត ចំនួន ១លានរៀលក្នុងមួយខែ។ ទន្ទឹមនេះសម្តេចក៏នឹងធ្វើផ្ទះថ្មីតូចល្មមសម្រាប់ក្រុមគ្រួសារផានិតផងដែរ។

ជាមួយគ្នានេះ សម្តេចក៏បានប្រកាសផ្តល់ម៉ូតូមួយគ្រឿងសម្រាប់ជាមធ្យោបាយឱ្យទៅផានិតទៅសិក្សានៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ។

គូសបញ្ជាក់ថា នៅថ្ងៃនេះផងដែរ យុវជន «អន ផានិត» រស់នៅជាមួយឪពុកម្តាយមានពិការភាពក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៣ ក៏បានទទួលអំណោយម៉ូតូមួយគ្រឿង ថវិកា ២លានរៀន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក