ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបន្តឈ្នះមេដាយជើងឯកពិភពលោកសរុប ១៧គ្រឿងនិងឈរលេខ៣ ក្នុងចំណោម ៣៥ប្រទេស

ភ្នំពេញ៖ កម្ពុជាកំពុងឈរលេខ៣ បណ្តោះអាសន្ន នៃតារាងមេដាយ ក្នុងចំណោម ៣៥ប្រទេសចូលរួម បន្ទាប់ពីក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបានបន្តយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធកើនឡើង សរុបចំនួន ១៧គ្រឿង គិតត្រឹមបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្រុមកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយសរុចំនួន ១៧គ្រឿងនេះ គឺមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៩គ្រឿង។ ក្នុងនោះមេដាយបន្ថែម ដែលរកបានក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមេដាយមាស ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ដោយមេដាយមាស៣គ្រឿងបន្ថែមនេះដណ្តើមបាន ១គ្រឿងដោយកីឡាការិនី ប៉ាល់ ឆរស្ម៊ី លើវិញ្ញាសាមេគុនកាំបិតនារីឯកត្តជន ១គ្រឿងដណ្តើមបានលើវិញ្ញាសាមេគុនដាវក្រុម ៤នាក់ ដោយកីឡាករ ម៉េត សារី, អ៊ឹម ឡាំងឈុង, នី ទីហ្សា និងកីឡាករ ម៉ែន សុខវិច្ឆិកា ខណៈមេដាយមាស ១គ្រឿងទៀតដណ្តើមបានដោយកីឡាការិនី ជុក សុម៉ាលី លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៦០គីឡូក្រាម។

ដោយឡែកមេដាយមាស ២គ្រឿង ដែលដណ្តើមក្នុងការប្រកួតពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា គឺមេដាយមាស ១គ្រឿងដណ្តើមបានដោយកីឡាករ សៀន ចាន់ហួត លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស ១គ្រឿងទៀត ដណ្តើមបានលើវិញ្ញាសាសម្ដែងមេគុនក្រុម ដណ្តើមបានដោយកីឡាករ ម៉េត សុភ័ក្ដ្រា, សាន សុជាតិ, ជិន ពិសិដ្ឋ, កីឡាការិនី ឃន ចាន់សុភ័ក្រនាថ, ប៉ាល់ ឆរស្ម៊ី និងពៅ សុខា។

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា គូសបញ្ជាក់ថា ការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ១៧គ្រឿង និងឈរលេខ៣ បណ្តោះអាសន្ននេះ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៣ គឺដោយសារសក្តានុពលរបស់វ៉ូវីណាមកម្ពុជា ដែលធ្លាប់ចូលរួមប្រកួតប្រជែងក្នុងការប្រកួតកម្រិតពិភពលោកអាស៊ី និងអាស៊ីអាគ្នេយ៍ ដែលសមត្ថភាពរបស់អត្តពលិកកម្ពុជាខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង និងគ្រូបង្វឹក ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ។

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអបអរសារទរដល់កីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក