ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តើ Lukaku អាចបង្ហាញខ្លួនក្នុងជំនួបទល់នឹង Arsenal ឬទេ?

អង់គ្លេស៖ ការត្រឡប់មកដល់ទឹកដីអង់គ្លេសសាជាថ្មីម្តងទៀតរបស់ខ្សែប្រយុទ្ធ Romelu Lukaku និងត្រៀមរួចរាល់សម្រាប់ការបង្ហាញខ្លួននាចុងសប្តាហ៍នេះ ក្នុងជំនួបប្រចាំទីក្រុងឡុងដ៍ ឬ London Derby ទល់នឹងក្រុមកាំភ្លើងធំ Arsenal។ នេះបើតាមការលើកឡើងរបស់លោក Thomas Tuchel។

គួរឱ្យដឹងថា Lukaku ដែលផ្ទេរមកកាន់ Chelsea ពី Inter Milan ក្នុងតម្លៃ ៩៧,៥លានផោនកាលពីពេលថ្មីៗនេះ មិនបានបង្ហាញខ្លួនក្នុងជំនួបដែលតោខៀវ Chelsea យកឈ្នះ Crystal Palace ក្នុងលទ្ធផល ៣-០ នាថ្ងៃបើកឆាក Premier League ឡើយ។

គួរឱ្យដឹងថា Lukaku ដែលបានចាកចេញពី Chelsea តាំងពី ៧ ឆ្នាំមុន បានបន្តដំណើររបស់គេក្នុងអាជីពបាល់ទាត់ជាមួយ Everton, Manchester United និងចុងក្រោយផ្ទេរទៅកាន់ Inter Milan និងជួយឱ្យ Inter Milan ឈ្នះពាន Serie A លើកដំបូងក្នុងមួយទស្សវត្សចុងក្រោយ។

ក្រៅតែពីវត្តមានរបស់ Lukaku លោក Thomas Tuchel ក៏បានបញ្ជាក់ពីវត្តមានឡើងវិញរបស់ខ្សែបម្រើបារាំង N’golo Kante ដែលទើបជាសះស្បើយពីរបួសក-ជើង ប៉ុន្តែ Ruben Loftus Cheek ត្រូវអវត្តមានពីការប្រកួតដ៏ធំនេះ ក្រោយពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗ។

ក្រុមជើងឯក Champions League ២០២១ តោខៀវ Chelsea នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Emirate Stadium របស់ Arsenal នាថ្ងៃអាទិត្យ ទី២២ ខែសីហាខាងមុខនេះ វេលាម៉ោង ១០:៣០នាទីយប់។ Chelsea បើករដូវកាលថ្មី ឈ្នះ Crystal Palace ៣-០ នៅទឹកដី Stamford Bridge ខណៈ Arsenal បើករដូវកាលថ្មីចាញ់ក្រុមមកពីលីគ Championship, Brentford ដោយលទ្ធផល ២-០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក