រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីបែងចែក តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង នៅឡើយទេ
(ភ្នំពេញ)៖ ការរៀបផែនទីកំណត់ទីតាំងបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងត្រូវប្រកាសជាផ្លូវការដោយរដ្ឋបាលរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្ត សម្រាប់ពេលនេះគឺនៅមិនទាន់ទេ ហើយសូមបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់។ សម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះនឹងត្រូវចាត់ការតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់មកក្រុមការងារ E-ARTS នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
លោក ម៉េត មាសភក្តី បានសម្តែងការសោកស្តាយចំពោះការនាំគ្នាចែកចាយតាមបណ្តាញសង្គមនូវសូមឲ្យបងប្អូនប្រជាពលរដ្ឋរង់ចាំការចេញសេចក្តីប្រកាសផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមិនមានចុះលេខ ថ្ងៃខែឆ្នាំ និងត្រា ត្រឹមត្រូវរបស់សាលារាជធានីភ្នំពេញ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»៕