ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុណ្យអុំទូក ៣ថ្ងៃ មនុស្សជាង ២០នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើតឡើង ៣៧លើក ដោយភាគច្រើនកើតឡើងនៅពេលយប់ដែលបណ្តាលឱ្យមនុស្សសរុបចំនួន ២២នាក់បានស្លាប់។ នេះបើតាមរបាយការណ៍របស់របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅថ្ងៃបុណ្យអុំទូកទី១ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ នៅថ្ងៃបុណ្យអុំទូកទី២នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។

ចំពោះនៅថ្ងៃបុណ្យអុំទូកចុងក្រោយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងចំនួន ១៨លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ស្រី ៥នាក់) របួសសរុប ៤២នាក់ ក្នុងនោះរបួសធ្ងន់ ២២នាក់ (ស្រី ១០នាក់) របួសស្រាល ២០នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ៧នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺដោយសារតែ ល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង កត្តាយានយន្ត និងស្រវឹង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក