ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាកាសចរណ៍ធំៗ ពង្វាងជើងហោះហើរចេញពីដែនអាកាសរបស់អាហ្វហ្គានីស្ថាន

ពិភពលោក៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗបានចាប់ផ្តើមរៀបចំជើងហោះហើររបស់ខ្លួនឡើងវិញ ដើម្បីគេចឱ្យផុតពីដែនអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលកាន់កាប់វិមានប្រធានាធិបតីក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពរបស់សហរដ្ឋអាមេរិកបានចាកចេញពីដែនដីរបស់អាហ្វហ្គានីស្ថាន ព្រមទាំងជម្លៀសប្រជាជន និងមន្រ្តីទូតរបស់ខ្លួនចេញពីប្រទេសនេះដោយបង្ខំនៅថ្ងៃចន្ទ ទី១៦ ខែសីហានេះ។

ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំៗដែលបានពង្វាងជើងហោះហើរចេញពីដែនអាកាសរបស់អាហ្វហ្គានីស្ថាននេះ រួមមានដូចជាអាកាសចរណ៍អាមេរិក United Airlines, អាកាសចរណ៍អាមេរិកអង់គ្លេស British Airways និង Virgin Atlantics។

សម្រាប់ទិន្នន័យចេញពីវេបសាយតាមដានតម្រុយហោះហើរ FlightRadar24 បានបង្ហាញថាជើងហោះហើរពាណិជ្ជកម្មមួយចំនួនដែលប្រើប្រាស់ដែនអាកាសរបស់អាហ្វហ្គានីស្ថាន បានបង្វែរមកប្រើប្រាស់ដែនអាកាសប្រទេសក្បែរខាងវិញមដូចជា អ៊ីរ៉ង់ និងប៉ាគីស្ថានជាដើម។

គេហទំព័រដដែលនេះក៏បានបង្ហាញផងដែរថាជើងហោះហើរ SQ319 របស់អាកាសចរណ៍សិង្ហបុរី (Singapore Airline) ដែលចេញដំណើរពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកកាន់ប្រទេសសិង្ហបុរី បានហោះបញ្ចៀសដែនអាកាសរបស់អាហ្វហ្គានីស្ថានផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋាភិបាលបានចាប់ផ្តើមចាប់អារម្មណ៍ និងរឹតបន្តឹងលើការហោះហើរលើដែនដីដែលកំពុងមានកំដៅ និងវិបត្តិនយោបាយ ក្រោយពីមានហេតុការណ៍បាញ់ទម្លាក់យន្តហោះនាំឱ្យមានការស្លាប់មនុស្សរាប់រយនាក់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង ជើងហោះហើរមួយរបស់ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១៤ នាំឱ្យមនុស្សដែលស្ថិតក្នុងយន្តហោះនោះចំនួន ២៩៨នាក់ស្លាប់ទាំងអស់។ ដោយឡែក ជើងហោះហើររបស់អ៊ុយក្រែនមួយ ក៏ធ្លាប់ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់ទម្លាក់កាលពីឆ្នាំ២០២០កន្លងទៅផងដែរ ដែលនាំឱ្យអ្នកដំណើរ និងបុគ្គលិកចំនួន ១៧៦នាក់ស្លាប់បាត់បង់ជីវិតទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក