ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាចម្រៀង ពេជ្រ រដ្ឋា ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តារាចម្រៀងដែលទទួលការកោតសរសើរពីសម្ដេចតេជោថាច្រៀងពិរោះលោក ពេជ្រ រដ្ឋា បានទទួលមរណភាពហើយដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការផ្សាយរបស់ក្រុមព្រះសុរិយានៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះ។

ក្រុមព្រះសុរិយាបានចុះផ្សាយថា៖ «ដំណឹងរន្ធត់ចិត្តណាស់ លោក Pich Ratha ជាអ្នកចម្រៀង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេញចិត្តនូវទឹមដមសំឡេង បានទទួលមរណភាពហេីយដោយគ្រោះថ្នាក់ចរាចរណ៍។ សូមចូលរួមសោកស្តាយស្រណោះ និងរំលែកទុក្ខចំពោះមរណភាព លោក ពេជ្រ រដ្ឋា តារាចម្រៀងនៅស្រុកភ្នំក្រវាញ សូមវិញ្ញាណក្ខ័ន្ធលោកបានទៅកាន់សុគតិភព»

ជាមួយគ្នានេះក្រុមតន្ត្រីចេវដែលលោក ពេជ្រ រដ្ឋា ច្រៀងក្នុងក្រុមនេះបានសរសេរផងដែរថា ពិតជាសោយស្តាយជាទីបំផុតនៅការបាត់បង់លោក ពេជ្រ រដ្ឋា។

ក្រុមតន្ត្រីសរសេរថា៖ «ពួកយើងទាំងអស់គ្នាពិតជាសោយស្តាយនៅការបាត់បង់ធនធានមនុស្សល្អម្នាក់ គាត់ស្លូត សំដី សំដៅគាត់ពីរោះណាស់ ហាក់បីដូចជាលឿនពេកហើយ ទើបតែជួបគ្នា ២ថ្ងៃមុនសោះ»

គួរដឹងផងដែរថា លោក ពេជ្រ រដ្ឋា គឺជាតារាចម្រៀងដែលបានច្រៀងបង្ហោះនៅតាមបណ្ដាញសង្គម Youtube និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។ សម្ដេចបានលើកសរសើរដោយចំៗចំពោះលោកនៅតាមវេទិកាសាធារណៈ និងបានហៅលោកមកច្រៀងនៅក្នុងកម្មវិធីរបស់សម្ដេចមួយចំនួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក