ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំ២០២៣

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យដ៏ធំនេះ។

អមដំណើរព្រះមហាក្សត្រក្នុងព្រះរាជពិធីនេះរូមមានប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចពញាចក្រី ហេង សំរិន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានទាំងពីរ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រី អ្នកមុខអ្នកការនៃជួររដ្ឋាភិបាលអាណត្តិទី៧ ចូលរួមផងដែរ។

សំឡេងហូរកញ្ជ្រៀវ មនុស្សអ៊ូអរ ជាមួយនឹងទូកពាសពេញច្រាំងទន្លេក្នុងរាជធានីភ្នំពេញ បានបង្កើតជាទាំងទស្សនីយភាពថ្មីនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ២០២០មក។

កម្ពុជាបានត្រឡប់មកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឡើងវិញបន្ទាប់ពីប្រទេសនេះបានទទួលជោគជ័យលើជំងឺកូវីដ-១៩ ការដឹកនាំអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកត្តិក ដោយឡែកពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកត្តិក តែប៉ុណ្ណោះ។

ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក