វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

លោកស្រីឧកញ៉ា សុខ ចន្ធី “ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញស្នាមញញឹមរបស់ពួកគាត់”

លោកស្រីឧកញ៉ា សុខ ចន្ធី គឺជាអ្នកជំនួញដែលសកម្មនឹងកិច្ចការងារសប្បុរសធម៌។ ជារឿយៗ លោកស្រីឧកញ៉ា សុខ ចន្ធី តែងតែចំណាយពេលវេលា, និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្រ្គោះដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់, អគ្គីភ័យ, កុមារកំព្រា, ស្ត្រីមេម៉ាយ, មនុស្សចាស់ និង ប្រជាជនទីទាល់ក្រ។

លោកស្រីឧកញ៉ា សុខ ចន្ធី បានឲ្យដឹងថា ការជួយអ្នកដទៃគឺជាទាន ជាបុណ្យកុសល ដែលមិនអាចកាត់ថ្លៃបាន ដូច្នេះ នៅពេលដែលយើងមានសុធាជ្រះថ្លា ធ្វើបុណ្យដោយចិត្តស្មោះ នោះ យើងនឹងទទួលបានក្តីសុខ និងស្នាមញញឹមមកឲ្យខ្លួនឯង និងក្រុមគ្រួសារ។

លោកស្រីឧកញ៉ា សុខ ចន្ធី បានគូសបញ្ជាក់ថា “ស្នាមញញឹមរបស់ពួកគាត់ គឺជាក្តីស្រុខរបស់ខ្ញុំ! យើងរស់នៅក្នុងសហគមន៍តែមួយ, ប្រទេសជាតិតែមួយ, យើងត្រូវតែចេះជួយគ្នាទៅវិញទៅមក សូមតាមពាក្យស្លោកខែ្មរស្រឡាញ់ខ្មែរ, ខ្មែរជួយខ្មែរ, យើងទាំងអស់គ្នាដើម្បីកម្ពុជា”

ក្រៅពីនេះ លោកស្រីឧកញ៉ា សុខ ចន្ធី បានបង្កើតការងារឲ្យកូនខ្មែររាប់រយពាន់នាក់ តាមរយៈផ្តល់ឱកាសការងារដោយផ្ទាល់និងដោយប្រយោល នៅក្នុងក្រុមហ៊ុននិង អាជីវកម្មផ្ទាល់ខ្លួនថែមទៀតផង។

សូមរំលឹកផងដែរថា លោកស្រី ឧកញ៉ា សុខ ចន្ធី បានបញ្ចប់ការសិក្សានៅប្រទេសសិង្ហបុរី និង ប្រទេសអូស្រ្តាលី ផ្នែកទីផ្សារ ហើយបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច អិនវេសមេន គ្រុប មានតួនាទីជាអនុប្រធាន ក្រុមហ៊ុនសុខារៀលអីស្តេត ឯ.ក។

សម្រាប់ថ្ងៃអនាគត លោកស្រីឧកញ៉ា សុខ ចន្ធី នៅតែបន្ត កិច្ចការសប្បុរសធម៌ ជាពិសេសជួយប្រជាជនដែលងាយរងគ្រោះ និងត្រូវការជំនួយជាបន្ទាន់។ អំពើល្អរបស់ លោកស្រីឧកញ៉ា សុខ ចន្ធី គឺពិតជាមិនសាបសូន្យឡើយ ពោលគឺជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និង ក្មេងៗជំនាន់ក្រោយ!



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក