ភ្នំពេញ៖ តារាភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០ លោក ពេជ្រ ភិរុណ បានទទួលមរណភាពហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះខណៈមូលហេតុមិនទាន់មានអ្នកមកបញ្ចាក់នៅឡើយ។
តារាសម្តែងអ្នកនាង អម្ពរ ទេវី ក៏បានបង្ហោះលើហ្វេសបុករបស់អ្នកស្រីថា៖ «គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់សូមឲ្យដួងវិញ្ញាណក្ធន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។
មរណភាពរបស់លោក ពេជ្រ ភារុណ ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃផ្នែកវិស័យភាពយន្តរបស់ខ្មែរ ជាមួយនឹងការនឹករលឹកនិងចូលរួមសោកស្ដាយពីសិល្បះករនានានៅកម្ពុជាផងដែរ។
តារាសិល្បៈអ្នកស្រី ខាត់ សុឃីម ក៏បានសរសេរនៅលើហ្វេសបុករបស់អ្នកស្រីផងដែរថា៖ «ប្អូនបែកបងយូហើយ មិនចង់ជឿទេបង (បងប្រុស ពេជ្យ ភារុណ) សូមបងធ្វើដំណើរទៅកាន់ឋានសុខ»៕