BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៣៦ករណី ខណៈអ្នកជំងឺ ៨០៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៦,០៤១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៧០៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨១,២០២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៣,១១៨ករណី៕