ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បេក្ខជនប្រឡងបាក់ឌុបដែលមានវ័យចំណាស់ជាងគេ ប្តេជ្ញាចិត្តចូលរួមប្រឡងបន្តទៀត មិនបោះបង់ក្តីស្រីមៃខ្លួនឡេីយ

បន្ទាយមានជ័យ៖ បេក្ខជនដែលមានវ័យចំណាស់ជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលធ្លាក់ដូចឆ្នាំមុន ដោយប្តេជ្ញាចិត្តចូលរួមប្រឡងបន្តទៀត មិនបោះបង់ក្តីស្រីមៃខ្លួនឡេីយ។

លោកស្រី ហែម សុីណាត អាយុ ៥៧ឆ្នាំ ទទួលបានលទ្ធផលដូចឆ្នាំមុន (ធ្លាក់) បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃការប្រឡង បើទោះបីជាឆ្នាំនេះមិនដូចការរំពឹងទុកយ៉ាងណាក៏ដោយ ក៏បេក្ខជនមួយរូបនេះ នៅតែមិនបោះបង់ក្ដីស្រមៃចោលនោះទេ ពោលគឺបន្តចូលរួមប្រឡង ជាបន្តទៀត បេីរូបគាត់នៅតែឱកាស។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ EAC News តាមទូរសព្ទ លោកស្រី ហែម សុីណាត ក៏បានបញ្ជាក់ថា បេីទោះបីក្នុងរយៈពេល ២ឆ្នាំនេះការប្រឡងមិនទទួលបានលទ្ធផលដូចបំណងប្រាថ្នាយ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែបន្តប្តេជ្ញាចិត្តចូលរួមប្រឡងបន្តទៀត ដោយមិនបោះបង់ក្តីស្រីមៃរបស់ខ្លួនឡេីយ តស៊ូរហូតទាល់តែសម្រេចនូវក្តីប្រាថ្នា។

ជាមួយគ្នានោះបេក្ខជនដែលមានវ័យចំណាស់ជាងគេ ក៏បានផ្ញេីរសារផ្តាំផ្ញេីរដល់សិស្សានុសិស្ស ក៏ដូចជាបេក្ខជនដែលប្រឡងធ្លាក់ សូមកុំមានការបាក់ទឹកចិត្ត កុំបោះបង់ការសិក្សា ត្រូវតែខិតខំប្រែប្រែងបន្តទៀត ពីព្រោះការសិក្សាមានតម្លៃខ្លាំងណាស់។

គួរឱ្យដឹងដែរថា បេក្ខជន ហែម សុីណាត អាយុ ៥៧ឆ្នាំ ប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ទឹកថ្លា ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅបន្ទប់លេខ២០ លេខតុ ៤៨៩។ បច្ចុប្បន្នរស់នៅភូមិថ្មរមៀលខាងកេីត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានកូន ៤នាក់ ចៅ ៧នាក់។ សព្វថ្ងៃគាត់ជាគ្រូបង្រៀនអក្ខរកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក