ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអបអរសាទរចំពោះការជ្រើសរើសប្រាសាទអង្គរវត្តជាអច្ឆរិយៈទីប្រាំបីនៃពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការជ្រើសរើសប្រាសាទអង្គរជាអច្ឆរិយវត្ថុទី៨នៃពិភពលោក។

សម្ដេចធិបតីបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែលបានលើកឡើងថា៖ «អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៉ីតាលី»។

ប្រាសាទអង្គរវត្តស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា បានយកឈ្នះទីក្រុង Pompeii នៃប្រទេសអ៊ីតាលី ដើម្បីក្លាយជាអច្ឆរិយៈទីប្រាំបីរបស់ពិភពលោក។

សម្រាប់អ្នកដែលមិនដឹង អច្ឆរិយៈទីប្រាំបីនៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។

ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ឧទ្ទិសដល់ព្រះវិស្ណុនៃហិណ្ឌូ ទោះជាយ៉ាងណាប្រាសាទនេះបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណិតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក