ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេស A ចំនួន ៨២នាក់

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ មានសិស្សប្រឡងជាប់សរុបចំនួន ៤ ១៤៣នាក់ ស្រី ២ ៥០៥នាក់ ស្មើនឹង ៦៨,៣៩% ក្នុងចំណោមសិស្សប្រឡងសរុប ៦ ០៥៨នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៉ុនរឿង។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមសិស្សសរុបដែលជាប់ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៨២នាក់ ស្រី ៤៣នាក់ និទ្ទេស B ចំនួន ៣៣១នាក់ ស្រី ២០៧នាក់ និទ្ទេស C ចំនួន ៦៤៦នាក់ ស្រី ៤៣៥នាក់ និទ្ទេស D ចំនួន ១ ៤១៨នាក់ ស្រី ៨៧១នាក់ និងនិទ្ទេស E ចំនួន ១ ៦៦៦នាក់ ស្រី ៩៤៩នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ ដោយមានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ និទ្ទេស B ៦ ៩៦៤នាក់ និទ្ទេស C ១៨ ៣០៨នាក់ និទ្ទេស D ៣៤ ២៤៦នាក់ និងនិទ្ទេស E ៣៧ ២៦៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក