ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចិនចាប់ផ្ដើមជួយដល់ការពង្រឹងវិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយនាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង (HU Guoqiang) និងទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ (Lin Ruihua) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោយពីបញ្ចប់កម្មវិធីប្រគល់ និងទទួលរណបជំនួយទ្រទ្រង់រាងកាយជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព និងបានផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏មិនអាចបំពេញតម្រូវការរបស់ជនមានពិការភាព ដោយសារតែរោងចក្រផលិតនៅមានកម្រិតនៅឡើយ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាបានបម្រើឱ្យជនមានពិការភាពប្រមាណ ២ម៉ឺននាក់ក្នុងមួយឆ្នាំ។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បន្តថានៅកម្ពុជាមានជនមានពិការភាពជាង ៧០ម៉ឺននាក់ នៃចំនួនប្រជាជនសរុប ១៣លាននាក់ ខណៈជនមានពិការភាពបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់ចរាចរណ៍។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី រដ្ឋលេខាធិការ លោក ឯម ច័ន្ទមករា សង្ឃឹមថា រដ្ឋាភិបាលចិននឹងពិចារណាក្នុងការផ្តល់ជំនួយបច្ចេកទេសខាងផ្នែកសម្ភារទាំងអស់នេះដើម្បីបំពេញតម្រូវការជនមានពិការភាពនៅកម្ពុជា។

លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់ថា រាជរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការនៅជ្រោយក្រុង ដោយបច្ចុប្បន្នសាងសង់បាន ៣០ភាគរយ ដោយក្នុងមជ្ឈមណ្ឌលនោះនឹងរៀបចំឱ្យមានរោងចក្រផលិតរទេះរុញសម្រាប់ជនមានពិការភាព រោងចក្រផលិតដៃជើងសិប្បនិម្មិត និងរោងចក្រផលិតឈើច្រត់ និងមានមន្ទីរពេទ្យ និងភោជនីយដ្ឋានផងដែរ។ បើតាមលោក ឯម ច័ន្ទមករា នៅពេលដែលមជ្ឈមណ្ឌលនោះកសាងរួច ទីតាំងនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំរបស់វិស័យពិការភាព។

ជាការឆ្លើយតប នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង (HU Guoqiang) បានលើកឡើងថា លោកចាប់អារម្មណ៍ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការនៅកម្ពុជា ហើយលោកនឹងយកបញ្ហាដែលលោក ឯម ច័ន្ទមករា បានលើកឡើងខាងលើនេះ ទៅពិភាក្សាជាមួយនឹងសហព័ន្ធជនពិការនៅប្រទេសចិន ហើយនឹងសង្ឃឹមថានឹងទទួលបានការគាំទ្រពីក្រសួងការបរទេសចិន។

លោក ហ៊ូ គ័រឆាង បានថ្លែងថា៖ «ដើម្បីពង្រឹង និងដើម្បីផលប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត»

បន្ថែមពីនេះ ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ (Lin Ruihua) ក៏បានលើកឡើងដែរថា ក្នុងនាមលោកតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា ដែលជាស្ពានចម្លងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីស្វែងរកភាគីដែលពាក់ព័ន្ធដែលស្របគ្នានឹងវិស័យពិការភាព និងជំរុញការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយជោគជ័យឆាប់រហ័ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក