សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរចាប់ផ្ដើមទទួលជើងយន្តហោះហើរត្រង់ពីអូស្រ្តាលី

សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានទៅទទួលស្វាគមន៍ដល់អ្នកដំណើរ ២០៨នាក់ ដែលបានធ្វើដំណើរតាមយន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង ៧៧៧-២០០ ហោះត្រង់ពីទីក្រុងស៊ីដនីមកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យ EAC News ដឹងថាការមកដល់នៃយន្តហោះខ្នាតធំ ដែលហោះបានឆ្ងាយនេះបានបង្ហាញពីសមត្ថភាពរបស់ព្រលានយន្តហោះរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងជំរុញការហោះហើរត្រង់ពីបណ្ដាប្រទេសផ្សេងទៀតដោយប្រើយន្តហោះធុនធំមកកាន់ខេត្តសៀមរាបបន្ថែមទៀតផងដែរ។

លោកថា៖ «ក្រោមម្លប់សន្ដិភាពនិងក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រតែមួយគត់ ដែលខេត្តសៀមរាប ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។

ពិធីស្វាគមន៍ទទួលជើងហោះហើរនេះត្រូវបានរៀបចំឡើងតាមលក្ខណៈប្រពៃណីជាតិនិងអន្តរជាតិ តាមរយៈការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ជូនបាច់ផ្កា និងក្រម៉ាជូនដល់អ្នកដំណើរ គ្រប់ៗគ្នាទាំង ២០៨នាក់ និងក្រុមហោះហើរយន្តហោះ ១៦នាក់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក